• 2020-07-22 02:04:55
  • បាល់ទាត់

ទើប​តែ​ស៊ី​ក្រុម​ធំ​ៗ តែ​យប់​មិញ Arsenal ​ចាញ់​ក្រុម​​ក្នុងតំបន់​កាត់​ចោល Aston Villa

  • 2020-07-22 02:04:55
  • ចំនួនមតិ 11 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ប្រកួត​ចាញ់ Aston Villa ១-០ នៅ​សប្ដាហ៍​ទី​​៣៧​នៃ​ពាន​រង្វាន់ Premier League កាល​ពី​យប់​មិញ។

Arsenal បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​​​២​ប្រកួត​ចុងក្រោយ​​ដោយ​បាន​យក​ឈ្នះ​ Liverpool ក្នុង​លីគ និង​ទម្លាក់ Manchester City ចេញ​ពី​ពាន FA Cup។ យ៉ាងណាមិញ យប់មិញ​ពួក​គេ​បាន​បរាជ័យ​ដោយ​សារ Aston។

មួយ​គ្រាប់​របស់ Aston Villa ធ្វើ​បាន​ដោយ​កីឡាករ Trezeguet នៅ​នាទី​២៧។ ជ័យជម្នះ​នេះ​ពិត​ជា​មាន​ផល​ល្អ​មែនទែន​សម្រាប់ Villa ដោយ​បាន​​ឡើង​មក​លេខ​១៧​ផុត​ពី​តំបន់​ត្រូវ​កាត់​ចោល ខណៈ​លីគ​សល់​មួយ​ប្រកួត​ទៀត​នឹង​បញ្ចប់។

ឯ Watford ធ្លាក់​ទៅ​លេខ​១៨​វិញ ក្រោយ​ចាញ់ City យប់​មិញ​ក្នុង​លទ្ធផល ៤-០ ឯណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់