• 2020-07-21 12:50:14
  • បាល់ទាត់

ថ្នាក់​ដឹក​នាំ​ Juveថា​ ទាំង​ Sarri និង​ Ronaldo ច្បាស់​ជា​នៅ​បន្ត​ក្លឹប​នេះ​ក្នុង​រដូវ​កាល​ក្រោយ

  • 2020-07-21 12:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​បាល់ទាត់​របស់​ក្លឹប​ Juventus លោក​ Fabio Paratici បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទាំង​​លោក​ Maurizio Sarri និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នឹង​នៅ​តែ​បន្ត​ជា​នឹង​ក្លឹប​លោក​នៅ​រដូវ​កាល​ក្រោយ​ទៀត​។

លោក​ Paratici បាន​និយាយ​ថា​៖" ខ្ញុំ​ធ្វើ​នៅ​នេះ​ជាង​ ១០​ឆ្នាំ​ហើយ​ ក្លឹប​យើង​ឈាន​មុខ​គេ​​ ៩ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​នៅ​ Serie A នេះ​។ យើង​ធ្លាប់​ឈ្នះ​ពាន​នេះ​ និង​ពាន​ Super Cupsជា​មួយ​លោក​ Allegri (អតីត​គ្រូ​បង្គោល​ក្លឹប​នេះ​) ៥​ឆ្នាំ​មក​ហើយ​។ "

លោកបាន​បន្ត​ថា​៖" រាល់​ដង​មិន​ថា​ឈ្នះ​ ចាញ់​ ឬ​ក៏​ស្មើ​ទេ​ ពួក​យើង​តែង​តែ​ប្រជុំ​ផ្ទៃ​ក្នុង​ជា​មួយ​គ្នា​ រំពឹង​ទុក​អ្វី​ដែល​ពួក​យើង​ចង់​បាន​រួម​គ្នា​ ហើយ​ពួក​យើង​រីករាយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​ណាស់​ អញ្ចឹង​គ្មាន​អ្វី​គួរ​សង្ស័យ​ទៀត​ទេ​ លោក​ Sarri ប្រាកដ​ជា​នៅ​បន្ត​ជា​មួយ​យើង​រដូវកាល​ក្រោយ​នេះ​ហើយ​។ "

លើស​ពី​នេះ​លោក​ Paratici ក៏​បន្ថែម​ថា​ ចំណែក​ឯ​ Ronaldo វិញ​ក៏​ច្បាស់​ជា​នៅ​បន្ត​ជា​មួយ​នឹង​ពួក​យើង​ទៀត​ដែរ​ នៅ​រដូវ​កាល​ក្រោយ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់