• 2020-07-21 09:41:48
  • បាល់ទាត់

TN KANDAL FC​ ចេះ​ដូរ​យុទ្ធសាស្ត្រ​ថ្មី​កុំ​អី​ ​ស្មើ​ ឬ​ចាញ់​ ក្រុម​មហាហង្ស​ បាត់​ហើយ

  • 2020-07-21 09:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​បាល់ទាត់​ TN KANDAL FC​ ថា​សំណាង​ដែរ​ដែល​គ្រូ​បង្វឹក​ចេះ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ កុំ​អី​អាច​នឹង​ស្មើ​ ឬ​ចាញ់​ក្រុម​ខ្លាំង​ មហាហង្ស​ ផង​កាល​ពី​ជំនួប​សប្ដាហ៍​ទី៦​ ពាន​រង្វាន់​ KW Cambodia League​ ។​

រូបភាពផ្ដល់ជូន

តំណាង​ក្រុម​បាល់ទាត់​ TN KANDAL FC​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​វគ្គ​ទី១​ គឺ​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​ជាង​ក្រុម​មហាហង្ស​ ដោយ​អាច​គ្រប់គ្រង​ និង​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ថែម​ទៀត​ផង។​ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី២ ​ក្រុម​មហាហង្ស​ ដូរ​យុទ្ធសាស្ត្រ​លេង​ថ្មី​ជា​ហេតុ​ធ្វើ​ឲ្យ​សកម្មភាពលេង​របស់​គេ​ប្រសើរ​ឡើង​វិញ​ថែម​ទាំង​អាចរក​គ្រាប់បាល់​បាន​តាម​ស្មើ​ផង។​

ដោយ​ឃើញ​ស្ថានភាព​មិន​សូវ​ល្អ​គ្រូ​បង្វឹក​របស់​ក្រុម​លោក​ (TN KANDAL FC​) បាន​ផ្លាស់ប្ដូរ​យុទ្ធ​ថ្មី​វិញ​ដែរ​គឺ​ដូរ​កីឡាករ​ធ្លាក់​កម្លាំង​ចេញ​ ដាក់​កីឡាករ​ក្មេងៗ​វិញ​ដើម្បី​ដេញ​បាល់​ និង​ទុក​ខ្សែប្រយុទ្ធ​១រូប​ជា​និច្ច​នៅ​ខាង​លើ​ចាំ​ឆ្មក់​យក​បាល់​ ឬ​រក​គ្រាប់​បាល់​នៅ​ពេល​ឱកាស​ល្អ​ណា​មួយ។​ ការ​ធ្វើ​បែប​នេះ​ហើយ​ទើប​ក្រុម​របស់​លោក​ អាច​រក​គ្រាប់​បាល់​ចុង​ម៉ោង​យក​ឈ្នះ​បាន​លើ​ មហាហង្ស​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា ​ការ​ប្រកួត​សប្ដាហ៍​ទី៦​ ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League 2020​ នេះ​ក្រុម​ TN KANDAL FC​ បាន​យក​ឈ្នះ​លើ​ក្រុម​ មហាហង្ស​ ដោយ​លទ្ធផល​ ៣-២​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ បច្ចុប្បន្ន​ក្រុម​ TN KANDAL FC​ ឈរ​លេខ១​ កំពូល​តារាង​មាន​១៨​ពិន្ទុ៕​

លទ្ធផល និង​តារាងពិន្ទុ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់