• 2020-07-21 03:26:50
  • បាល់ទះ

សើច​ហ៊ា​ទឹក​ភ្នែក​ជាមួយ​ក្រុម​កំប្លែង​ ​ថ្ងៃ​មង្គលស្មាត់ធំស្រុកខ្មែរ សុវណ្ណនាថ!

  • 2020-07-21 03:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលប្ដូរចង្កេះលើអាកាស និង​ជា​ដៃ​គូ​របស់​ម៉ាប់ឆ្វេង រ៉េត សុវណ្ណនាថ បានចូលរោងការរួចមកហើយកាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ ដោយមាន​ការ​ចូលរួម​យ៉ាងច្រើនកុះករពីសាច់ញាតិ និងមិត្តភ័ក្តិជិតឆ្ងាយ។

ទោះថ្ងៃពិសេស​របស់ស្មាត់ធំរហស្សនាម Super Neymar រំលងហួស​ច្រើន​ថ្ងៃ​ពិត​មែន ប៉ុន្តែ​មាន​រឿង​រ៉ាវខ្លះ​ប្រិយមិត្ត​ប្រាកដជា​មិនទាន់បាន​ដឹង ឬ​ទស្សនា​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ Sabay សូម​នាំ​យក​វីដេអូ Live ពិធីកាត់សក់សិរីសួស្ដីរបស់កូនកំលោះ​ក្រមុំ រ៉េត សុវណ្ណនាថ និង ធី ស្រីតូច ដូចខាងក្រោម៖

សូមទស្សនាវីដេអូ!

សូមបញ្ជាក់ថា រ៉េត សុវណ្ណនាថ ហៅ Super Neymar ជាតារាបាល់ទះល្បីលំដាប់ស្រុកខ្មែរ ចំណែកភរិយារបស់លោក ធី ស្រីតូច ជាស្រីស្អាតប្រចាំស្រុកពាមជរ ខេត្តព្រៃវែង ហើយបច្ចុប្បន្នអ្នកស្រីជាអ្នកលក់ផលិតផលអនឡាញឆ្នើមមួយរូប៕

រូបភាពនិងវីដេអូ៖ ហ្វេសប៊ុក Srey Toch Skincare

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់