• 2020-07-20 13:24:57
  • ព័ត៌មាន

Zlatan និយាយ​តែ​ប៉ុន្មាន​ម៉ាត់​នេះ​សោះ ធ្វើ​ឲ្យ​ម្ចាស់​ក្លឹប AC Milan អាក់​អន់​ចិត្ត

  • 2020-07-20 13:24:57
  • ចំនួនមតិ 4 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ហាក់​បី​ដូច​ជា​លេង​ឲ្យ AC Milan ដោយ​ឥត​គិត​ថ្លៃ​អញ្ចឹង​។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ " មាន​គេ​និយាយ​ប្រាប់​ខ្ញុំ​ថា បើ​ចូល​និវត្តន៍​នៅ​អាមេរិក​ដូច​ជា​ស្រួល​ពេក ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មក​លេង​នៅ AC Milan '' ។

Ibrahimovic បាន​បន្ត​ថា៖ " ខ្ញុំ​មក​នេះ​លេង​អស់​ពី​ចិត្ត​តែ​ម្ដង​ ព្រោះ​អី​ជាក់ស្ដែង​ខ្ញុំ​លេង​ដូច​អត់​យក​លុយ​អញ្ចឹង​ " ។

ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​នេះ​ធ្វើ​ឲ្យ​ម្ចាស់​ក្លឹប​ AC Milan ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​សោះ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី​មួយ។

មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Zlatan មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្លឹប​អ៊ីតាលី​មួយ​នេះ ដោយសារ​តែ​បញ្ហា​ប្រាក់ខែ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់