• 2020-07-17 13:50:47
  • បាល់ទាត់

Simeone មិន​ភ្ញាក់ផ្អើល​ទេ​ពេល​ឮ​ថា​ Chelsea ចង់​ជះ​ជាង​ ១០០​លាន​យក​​ Oblak

  • 2020-07-17 13:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Atletico Madrid លោក​ Diego Simeone បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ វា​គ្មាន​អី​ចម្លែក​ទេ​ ពេល​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​ក្លឹប​ Chelsea ចង់​ទិញ​អ្នក​ចាំ​ទី​ Jan Oblak ពី​ក្លឹប​លោក​។

លោក​ Simeone បាន​និយាយ​ថា​៖" រឿង​ហ្នឹង​វា​អត់​មាន​អី​ចម្លែក​ទេ​សម្រាប់​ខ្ញុំ​ ព្រោះ​ថា​រៀង​រាល់​ឆ្នាំ​ក្លឹប​ធំៗ​លើ​លោក​នេះ​ ចង់​បាន​តែ​កីឡាករ​ខ្លាំង​ៗ​ពី​យើង​ទៅ​ទេ​។ "

គ្រូ​បង្គោល​រូប​នេះ​ថា​៖" វា​ជា​រឿង​ធម្មតា​​ទេ​អា​រឿង​ស្វែង​រក​កីឡាករ​ល្អ​ៗ​ហ្នឹង​ នៅ​ក្លឹប​យើង​ក៏​មាន​ច្រើន​គួរសម​ដែរ​ ហើយ​ Oblak ហ្នឹង​ជាកីឡាករ​សំខាន់​មួយ​របស់​យើង​ដែរ​ អញ្ចឹង​បាន​ពេល​ឮ​ក្លឹប​ផ្សេង​គេ​ចង់​បាន​អញ្ចឹង​ហើយ។ "

ទោះ​ជា​យ៉ាង​ណា​លោក​ Simeone ត្រឹមសង្ឃឹម​ថា​ Oblak នៅ​តែ​ជួយ​ដល់​ Atletico ដើម្បី​ឲ្យ​ក្លឹប​នេះ​កាន់​តែ​រឹង​មាំ​ទៅ​មុខ​ទៀត​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​និយាយ​ថា​ Chelsea ត្រៀម​លុយ​ជាង​ ១១៤​លាន​ដុល្លារ​ជា​សម្រេច​ ដើម្បី​ទិញ​ Oblak ពី​ Atletico ៕

ប្រភព៖ AS English អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី