• 2020-07-17 05:34:14
  • បាល់ទាត់

Bellingham នឹង​ក្លាយ​ជា​កីឡាករ​វ័យ​១៧​ឆ្នាំ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2020-07-17 05:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jude Bellingham បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ចុះកុងត្រា រយៈ​ពេល​៥​ឆ្នាំ​ជាមួយ Borussia Dortmund បន្ទាប់​យល់​ព្រម​ក្នុង​តម្លៃ​ខ្លួន ២៥​លាន​ផោន​ផ្ទេរ​ពី Birmingham ហើយ​គេ​នឹង​ក្លាយ​ជា​កីឡាករ​អាយុ​១៧​ឆ្នាំ​ថ្លៃ​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្របាល់ទាត់។

​ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ បាន​ហោះ​ដល់​ទឹកដី​អាល្លឺម៉ង់​ហើយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើតេស្ត​សុខភាព និង​បញ្ចប់​ការ​ផ្ទេរ ហើយ​​បើ​សិន​ជោគជ័យ​ ក្រុម​អង់គ្លេស Birmingham នឹង​បាន​ប្រាក់៣០​លាន​ផោនបន្ថែម​ទៀតពី Dortmund។ ​

ក្នុង​រដូវកាល​នេះ Jude Bellingham បង្ហាញ​ខ្លួន​ឱ្យ Birmingham បាន​ចំនួន​៤២​ប្រកួត​គ្រប់​កម្មវិធី។ ក្លឹបអាល្លឺម៉ង់ Dortmund បាន​ប្រកួត​ប្រជែង​​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​នេះយ៉ាងស្វិតស្វាញ ជាមួយ​ក្លឹប​ធំៗ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ក្រុម​បិសាចក្រហម Manchester United ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់