- 2020-07-16 07:13:19
- បាល់ទាត់
សឿត ណាវ៉ា៖ ២៣នាក់ចុងក្រោយហ្នឹង គឺល្អបំផុតសម្រាប់កម្ពុជា
- 2020-07-16 07:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឿត ណាវ៉ា៖ ២៣នាក់ចុងក្រោយហ្នឹង គឺល្អបំផុតសម្រាប់កម្ពុជា
ចន្លោះមិនឃើញ
ពេលសួរថាតើ សឿត ណាវ៉ា មានក្ដីកង្វល់ទេ ពេលឃើញលោកគ្រូបង្វឹក Koji Gyotoku ផ្ទិតផ្ចង់ក្នុងការជ្រើសកីឡា ហើយជឿជាក់លើខ្លួនឯងទេថានឹងជាប់ជម្រើសជាតិ U19 ដើម្បីត្រៀមប្រកួតជម្រុះ AFC U-19 Championship 2020?
ខ្សែការពារក្លឹបបឹងកេត បានបង្ហើបថា អ្នកណាជាប់ក៏បានដែរ ព្រោះវាជាគោលដៅតែមួយ ហើយបញ្ជីឈ្មោះ២៣នាក់ចុងក្រោយ គឺល្អបំផុតសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា។
យុវជនមកពីខេត្តបន្ទាយមានជ័យ បញ្ជាក់ ៖«សម្រាប់ខ្ញុំក៏មិនហ៊ានប្រាកដដែរ ប៉ុន្តែគឺយើងនៅតែប្រឹងដូចគ្នា កីឡាករណាជាប់ ២៣នាក់ណាជាប់ក៏ជាគោលដៅតែមួយ អ៊ីចឹងខ្ញុំថា២៣នាក់ចុងក្រោយហ្នឹង គឺល្អបំផុតសម្រាប់កម្ពុជា»។
ក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការធ្វើតេស្តក្រុមជម្រើសកម្ពុជា U19 ដំណាក់កាលដំបូងថ្មីៗនេះ អតីតខ្សែការពារឆ្នើម និងប្រធានក្រុមជម្រើសជាតិ U15 បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដ្បិតមានយុវជនថ្មីចាស់ជាច្រើនមកប្រជែងគ្នា។
ខ្សែការពារវ័យក្មេងពន្យល់ ៖«...ខ្ញុំសប្បាយចិត្ត ព្រោះបានកីឡាករមកធ្វើតេស្តច្រើនអ៊ីចឹង គឺអាការប្រកួតប្រជែងគ្នាគឺខ្លាំង អ៊ីចឹងកីឡាករមួយៗគឺខ្លាំងអ៊ីចឹង Level របស់យើងក៏ឡើងតាមហ្នឹង»៕