• 2020-07-15 03:03:27
  • បាល់ទាត់

កីឡាករ​៦​នាក់​​ដែល Man Utd នឹង​លក់​ចេញ ប្រសិន​បើ​ជួប​តម្លៃ​លក់​សមរម្យ

  • 2020-07-15 03:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United គ្រោង​ប្រមូល​ប្រាក់​ពី​ការ​លក់​កីឡាករ​៦​នាក់ ដោយ​លោក Ole Gunnar Solskjaer ចង់​បង្កើន​កញ្ចប់​ថវិកា​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Jadon Sancho។

បិសាច​ក្រហម​គ្មាន​ឱកាស​ទៀត​ទេ​សម្រាប់​ការ​ប្រជែង​ពាន​លីគ​នៅ​រដូវ​កាល​​នេះ ប៉ុន្តែ​ពួក​គេ​នៅ​បន្ត​ព្យាយាម​ដណ្ដើម​កន្លែង​មួយ​ដើម្បី​បាន​លេង Chmapions League នៅ​រដូវ​កាល​ក្រោយ។ លោក Solskjaer ចង់​រៀប​ក្រុម​ឲ្យ​ប្រសើរ​ឡើង​​នៅ​រដូវ​កាល​បន្ទាប់ ដើម្បី​មាន​ឱកាស​ប្រជែង​យក​ពាន។

បើ​តាម​សារព័ត៌មាន Telegraph អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​មាន​គំនិត​ក្នុង​ការ​ត្រួតពិនិត្យ​ការ​ចាកចេញ​របស់​កីឡាករ​​ដើម្បី​ជួយ​ដល់​ការ​ផ្លាស់​ប្ដូរ​និង​ពង្រឹង​តំបន់​លេង​ផ្សេង​ដើម្បី​​ជួយ​ក្រុម​ឈាន​ដល់​កម្រិត​មួយ​ទៀត។

Alexis Sanchez, Phil Jones, Jesse Lingard, Chris Smalling, Marcos Rojo និង Diogo Dalot សុទ្ធ​តែ​ជា​មុខ​សញ្ជាតិ​​អាច​ចាក់ចេញ​ពី Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ ប្រសិន​បើ​ United ទទួល​បាន​ការ​ដាក់​សំណើ​សមរម្យ​ណាមួយ។ ក្នុង​នោះ​ដែល​ក្លឹប​ចង់​ប្រមូល​ប្រាក់​ដើម្បី​ទិញ​យក Sancho ពី​ Dortmund៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់