• 2020-07-15 02:35:24
  • បាល់ទាត់

ថ្លៃ​កប់! មក​ដឹង​​ពី​តម្លៃ​​ឈុត​ថ្មី​របស់ Barcelona ដាក់​លក់​តាម​អនឡាញ

  • 2020-07-15 02:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ទើប​តែ​បញ្ចេញ​​ឈុត​សំលៀកបំពាក់​ថ្មី​សម្រាប់​លេង​ក្នុង​ដី​រដូវ​កាល​២០២០-២១ ប៉ុន្តែ​តម្លៃ​របស់​វា​មិន​ថោក​ឡើយ​ ប្រសិន​ជា​អ្នក​ចង់​ទិញ។

​អាវ​ដែល​ច្នៃ​ម៉ូដ​មាន​​ឆ្នូត​ពណ៌​ក្រហម​និង​​ខៀវ និង​​ឡូហ្គោ Barca នៅ​ទ្រូង​ខាង​ឆ្វេង ត្រូវ​បាន​ដាក់​លក់​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ក្លឹប​បង្ហាញ​ម៉ូដ​ថ្មី​នេះ​ពាក់​ដោយ​​តារា​ប្រចាំ​ក្លឹប​របស់​ពួក​គេ។ ប្រសិន​ជា​អ្នក​ចង់​ទិញ សម្រាប់​​អាវ​មាន​តម្លៃ​១៣៦​ផោន(១៧១​ដុល្លារ) ខណៈ​ខោ​តម្លៃ​៦៤​ផោន (៨០​ដុល្លារ)។

យ៉ាងណាមិញ​ ចំពោះ​អាវ​​របស់​កុមារ​​លើ​វិបសាយ​របស់​ក្លឹប​លក់​ត្រឹម​តែ​១១៤​ផោន(១៤៣​ដុល្លារ) ប៉ុណ្ណោះ។ សម្រាប់​ការ​រចនា​ឈុត​ថ្មី​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន​ពី​អ្នក​គាំទ្រ។ រដូវ​កាល​នេះ Barca ទំនង​មិន​អាច​​គ្រង​ពាន La Liga បាន​ឡើយ ដោយ​បច្ចុប្បន្ន​ចាញ់ Real Madrid​ ៤​ពិន្ទុ ខណៈ​សល់​តែ​២​ប្រកួត​ទៀត​ទេ​នឹង​បញ្ចប់​លីគ​ហើយ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់