• 2020-07-14 02:38:32
  • បាល់ទាត់

ដាក់​ខ្លួន​ណាស់! Zidane ​ថា Real Madrid ​មិន​ទាន់​ឈ្នះ​អ្វី​ទេ ​កុំ​ទាន់​អបអរ​អី​

  • 2020-07-14 02:38:32
  • ចំនួនមតិ 16 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​កាន់​តែ​កៀក​ឈ្នះ​ពាន​រង្វាន់ La Liga ​មែនទែន​ហើយ ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ​។

​អធិរាជ​ស​នៅ​សល់​២​ប្រកួត​ទៀត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ​ដោយ​២​ប្រកួត​នោះ​ពួកគេ​ត្រូវ​ការ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក La Liga ​នា​រដូវ​កាល​នេះ។ ​ដោយ​ឡែក​បើ​សិន​ជា Barcelona ​ដែល​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ដែរ​នោះ ​ភ្លាត់​ស្មើ​ឬ​ចាញ់​ប្រកួត​ណា​មួយ ​នោះ​ឱកាស​លើក​ពាន Real Madrid ​មាន​ពេញ​តែ​ម្ដង​។ ​

​ត្បិត​តែ​ភាគរយ​មាន​ច្រើន​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​សម្រាប់​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​នៅ​តែ​ប្រុង​ខ្លួន​លេង​ប្រយ័ត្ន​មែនទែន។ ​លោក Zidane ​បាន​និយាយ​ថា​ក្រុម​របស់​លោក​មិន​ទាន់​ឈ្នះ​ពាន​អ្វី​នៅ​ឡើយ​ទេ ​ដូច្នេះ​មិន​អាច​អបអរ​ឬ​និយាយ​អ្វី​ច្រើន​ជាង​ការ​ប្រឹងប្រែង​សម្រាប់​ប្រកួត​បន្ទាប់​ឡើយ។ ​សប្ដាហ៍​នេះ ជា​សប្ដាហ៍​ចុង​ក្រោយ​នឹង​សំខាន់​បំផុត ​ដូច្នេះ​កីឡាករ​ទាំង​អស់​ត្រូវ​ប្រឹង​លេង​ឱ្យ​ខ្លាំង​មែនទែន។ ​ជាក់​ស្ដែង សូម្បី​តែ​លោក​ផ្ទាល់ ​ក៏​ប្រឹង​បញ្ជា​កូន​ក្រុម​ពេញ​៩០​នាទី​ដែរ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Granada ​នៅ​យប់មិញ​នេះ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់