• 2020-07-14 02:01:01
  • បាល់ទាត់

កាន់​តែ​កៀក! Real ត្រូវ​ការ​ឈ្នះ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ក្លាយ​ជា​ជើងឯក

  • 2020-07-14 02:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្រុម​នាំ​មុខ​កំពូល​តារាង Real Madrid កាន់​តែ​ខិតជិត​ក្លាយ​ជា​ជើងឯក La Liga ដោយ​ត្រូវ​ការ​ឈ្នះ​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ បន្ទាប់​ពី​យក​ឈ្នះ Granada កាល​ពី​យប់​មិញ។

ខ្សែ​ការពារ​បារាំង Ferland Mendy ជា​អ្នក​បើក​ឆាក​រក​គ្រាប់​ដំបូង​ឲ្យ Madrid បន្ទាប់​ពី​ព្យាយាម​អូស​បាល​ពី​ខាង​ឆ្វេង​ទាត់​ចូល​មុំ​៩០។ មិត្ត​រួម​ជាតិ​បារាំង​ Karim Benzema គឺ​ជា​អ្នក​ទាត់​បញ្ចូល​ទី​គ្រាប់​ទី​២។

យ៉ាងណាមិញ ខាង Granada បាន​ខិតខំ​ត​ដៃ​បាន​មួយ​គ្រាប់​ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​ពី​កីឡាករ Darwin Machis ស៊ី​ប្រឡោះ​ជើង​អ្នក​ចាំ​ទី Thibaut Courtois។ ប៉ុន្តែ​លទ្ធផល ២-១ បាន​រក្សា​ដល់​ចប់​​ការ​ប្រកួត។

ក្រុម​លោក Zinedine Zidane ពេល​នេះ​កំពុង​ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេខ​​២ Barcelona ខណៈ​ការ​ប្រកួត​នៅ​លីគ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ​នេះ​មាន​ន័យ​ថា Madrid ត្រូវ​ការ​ឈ្នះ​តែ​១​​ប្រកួត​ទៀត​​នឹង​ក្លាយ​​​ជា​ជើង​ឯក La Liga ហើយ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់