• 2020-07-13 13:15:48
  • បាល់ទាត់

Solskjaer និយាយ​ត្រង់ៗ​ថា​ Man Utd អត់​ទាន់​ឈ្នះ​ពាន​អី​មួយ​ទេ​

  • 2020-07-13 13:15:48
  • ចំនួនមតិ 7 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​លោក​មិន​ទាន់​ឈ្នះ​ពាន​អី​មួយ​មែន​ តែ​លោក​នៅ​តែ​មាន​សង្ឃឹម​នឹង​ទទួល​ក្នុង​ពេល​ណា​មួយ​។

លោក​ Solskjaer បាន​និយាយ​ថា​៖" ពួក​យើង​នឹង​រក្សា​ទម្រង់​លេង​ដដែល​ ពួក​យើង​ព្យាយាម​ស្វែង​រក​អ្វី​​ ដែល​យើង​ចង់​បាន​ ទោះ​ជា​យ៉ាង​ក្ដី​មក​ទល់​នឹង​ពេល​នេះ​ យើង​អត់​ទាន់​ឈ្នះ​ពាន​អី​មួយ​ទេ​។"

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​យើង​ជឿ​ថា​ ឲ្យ​តែ​យើង​នៅ​តែ​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឯង​ទៅ​មុខ​ទៀត​ នោះ​យើង​នឹង​ទទួល​អ្វី​ដែល​យើង​ចង់​បាន​ជា​មិន​ខាន​ ភាព​ជោគជ័យ​របស់​ក្លឹប​យើង​នៅ​តែ​មាន​ជា​និច្ច​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​ខក​ខាន​មិន​បាន​ឈ្នះ​ពាន​ Premier League ក្លឹប​ Man Utd ខាង​លើ​នេះ​ កំពុង​តែ​សម្លឹង​រក​ពាន​ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល​នេះ​ដូច​ជា​ ពាន​ FA Cup និង​ពាន​ UEFA Europa League ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់