• 2020-07-13 04:58:23
  • បាល់ទាត់

ស្វែង​យល់​​ពី​ក្លឹប​ទាំង​១០ ដែល​ឈ្នះ​​ពាន​លីគ​កំពូល​របស់​អង់គ្លេស​បាន​ច្រើន​ជាង​គេ

  • 2020-07-13 04:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

លីគ​កំពូល​របស់​អង់គ្លេស​បាន​ចាប់​ផ្ដើម​កំណើត​ដំបូង​ក្នុង​ឆ្នាំ​​១៨៨៨ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា Football League។ ក្នុង​រដូវ​កាល​ដំបូង​​១៨៨៨-៨៩ ក្រុម Preston North End បាន​គ្រង​ជា​ជើង​ឯក​ ក្នុង​កំណត់ត្រា​មិន​ចាញ់​សោះ។

ក្នុង​ឆ្នាំ​១៨៩២ លីគ​កំពូល​មួយ​នេះ​បាន​ប្រែ​ឈ្មោះ​ជា Football League First Division ហើយ​កាល​នោះ Sunderlang ជា​ម្ចាស់​ជើង​ឯក។ រហូត​ដល់​ឆ្នាំ​១៩៩២ វា​បាន​ប្ដូរ​ឈ្មោះ​ម្ដង​ទៀត​ទៅ​ជា Premier League រហូត​ដល់​សព្វ​​ថ្ងៃ។

ខាង​ក្រោម​នឹង​បង្ហាញ​ក្រុម​ទាំង​១០​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​របស់​អង់គ្លេស​ច្រើន​ជាង​គេ៖

១. Manchester United ឈ្នះ​២០​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​២០១២-១៣)

២. Liverpool ឈ្នះ​១៩​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​២០១៩-២០)

៣. Arsenal ឈ្នះ​១៣​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​២០០៣-០៤)

៤. Everton ឈ្នះ​៩​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​១៩៨៦-៨៧)

៥. Aston Villa ឈ្នះ​៧​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​១៩៨០-៨១)

៦. Manchester City ឈ្នះ​៦​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​២០១៨-១៩)

៧. Sunderland ឈ្នះ​៦​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​១៩៣៥-៣៦)

៨. Chelsea ឈ្នះ​៦​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​២០១៦-១៧)

៩. Newcastle ឈ្នះ​៤​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​១៩២៦-២៧)

១០. Sheffield Wednesday ឈ្នះ​៤​ដង (ឈ្នះ​លើក​ចុងក្រោយ​រដូវ​កាល​១៩២៩-៣០)​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់