- 2020-07-12 03:19:29
- ព័ត៌មាន
Ronaldo ស៊ុតចុងម៉ោង ជួយឲ្យ Juventus តាមស្មើ Atalanta
- 2020-07-12 03:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុតចុងម៉ោង ជួយឲ្យ Juventus តាមស្មើ Atalanta
ចន្លោះមិនឃើញ
Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់ រួមទាំង១គ្រាប់ចុងម៉ោង ជួយឲ្យ Juventus តាមស្មើ Atalanta ២-២ ក្នុងសប្ដាហ៍ទី ៣២ នៃលីគកំពូលអ៊ីតាលី កាលពីយប់មិញនេះ។
ក្រុមភ្ញៀវបាននាំមុខ ២ដង ដោយ Duvan Zapata នៅនាទី ១៥ និង Ruslan Malinovskiy នៅនាទី ៨០ ប៉ុន្តែត្រូវ Ronaldo ស៊ុតតាមស្មើទាំង ២ដង នៅនាទី ៥៥ និង ៩០ ដោយបាល់ពិន័យ ១១ម៉ែត្រទាំង ២គ្រាប់។
ទោះបានត្រឹមស្មើ ប៉ុន្តែក្រុមសេះបង្កង់នៅតែនាំមុខដាច់លើកំពូលតារាង ដោយលើសក្រុមលេខ២ Lazio ដល់ទៅ ៨ពិន្ទុ ខណៈ Lazio បានចាញ់ Sassuolo ១-២ កាលពីយប់មិញដូចគ្នា។
២គ្រាប់បន្ថែមនេះ ធ្វើឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កើនគ្រាប់បាល់ដល់ ២៨គ្រាប់ ក្នុង ២៨ប្រកួត នៅ Serie A រដូវកាលនេះ តិចជាង Ciro Immobile ត្រឹម ១គ្រាប់ប៉ុណ្ណោះ៕
វីដេអូហាយឡាយ៖