• 2020-07-10 12:46:57
  • បាល់ទាត់

គូ​ប្រកួត​​ប៉ះ​គ្នា​ក្នុង​វគ្គ ៨ក្រុម​នៅ Europa League ចេញ​ហើយ ខណៈ​វគ្គ ១៦ក្រុម​លេង​អត់​ទាន់​ចប់

  • 2020-07-10 12:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ UEFA បាន​រៀប​ចំ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​ ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៅ​ក្របខ័ណ្ឌ UEFA Europa League។ គូ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖

១. Shakhtar Donetsk/ Wolfsburg ប៉ះ​នឹង​ Basel/ Frankfurt

២. Manchester United/ LASK ប៉ះ​នឹង​ Copahagen/ Istanbul Başakşehir

៣. Inter Milan/ Getafe ប៉ះ​នឹង Bayer Leverkusen/ Rangers

៤. Wolves អង់គ្លេស/ Olympiacos ប៉ះ​នឹង Roma/ Sevilla

ការ​ប្រកួត​វគ្គ ៨ក្រុម​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១០-១១សីហា ឆ្នាំ២០២០ ដែល​នឹង​លេង​នៅ​ប្រទេស​អាល្លឺម៉ង់។

វគ្គ ១៦ក្រុម​ចុង​ក្រោយ​វិញ នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី៥-៦ ខែ​សីហា។ ចំពោះ​ក្រុម​លេង​ជើង​ទី១ រួច នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន​របស់​ក្លឹប​ម្ចាស់​ផ្ទះ​សម្រាប់​ជើង​ទី២។ តែ​ចំពោះ​ក្រុម​មិន​ទាន់​បាន​លេង មាន​ដូច​ជា Getafe/ Inter Milan និង Roma/ Sevilla នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់