- 2020-07-10 10:49:50
- បាល់ទាត់
Bruno ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែជាលើកទី២
- 2020-07-10 10:49:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែជាលើកទី២
ចន្លោះមិនឃើញ
Premier League បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមិថុនា។
ការឈ្នះពានខាងលើនេះជាលើកទី២ ហើយសម្រាប់ Bruno ដោយកីឡាកររូបនេះធ្លាប់ទទួលបានពាននេះរួចម្ដងមកហើយកាលពីខែកុម្ភៈ ឆ្នាំ២០២០។
ការទទួលបានពានមួយនេះ គឺធ្វើតាមរយៈការបោះឆ្នោត របស់អ្នកគាំទ្រទាំងអស់ ដែលមើលឃើញពីសមត្ថភាព របស់កីឡាកររូបនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ Bruno បានចូលរួមបាន ៥ប្រកួត រកគ្រាប់បាល់បាន ៤គ្រាប់ ជួយ Assist ដល់ក្រុមជាច្រើនទៀត៕