- 2020-07-10 07:32:42
- បាល់ទាត់
FFC ចេញលិខិតព្រមានគ្រូវិសាខា ចំណែក Paulo ត្រូវជាប់បំរាម៤ប្រកួត
- 2020-07-10 07:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC ចេញលិខិតព្រមានគ្រូវិសាខា ចំណែក Paulo ត្រូវជាប់បំរាម៤ប្រកួត
ចន្លោះមិនឃើញ
កាលថ្ងៃ០៨ កក្ដដា ឆ្នាំ២០២០២ សហព័ន្ធបាល់ទាត់កម្ពុជា FFC បានចេញលិខិតព្រមានគ្រូបង្គោលក្លឹបវិសាខា Curtis Colum Gerard មិនឱ្យប្រព្រឹត្តអំពើប្រាស់ចាកពីក្រមវិន័យ ក្រោយលោកបានបញ្ចេញសម្មភាពបោកដបទឹកសុទ្ធ លើក្ដាខៀនរៀបតិចនិកកីឡាករ ពេលមិនពេញចិត្តនឹងការសម្រេចចិត្ត របស់អាជ្ញាកណ្ដាល អំឡុងពេលភ្នំពេញក្រោនប៉ះវិសាខាកាលពីថ្ងៃអាទិត្យមុន។
គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានពិនិត្យឃើញថា ទង្វើរបស់គ្រូវិសាខាបានប្រព្រឹត្តិឡើង ផ្ទុុយពីក្រមសីលធម៌វិន័យរបស់សហព័ន្ធត្រង់ប្រការ ១៣ និង ៤៦ និងបទបញ្ជាប្រកួតពានរង្វាន់ នៃលីគកំពូលកម្ពុជា។
ចំណែកខ្សែប្រយុទ្ធភ្នំពេញក្រោន Paulo Victor ត្រូវបាន FFC ពិន័យព្យួរ៤ប្រកួត ពីបទកីឡាករប្រេស៊ីលនេះ ជេរប្រមាថមន្ត្រីដឹកនាំការប្រកួត។ សម្រាប់កីឡាករ គឺអាចទៅប្ដឹងគណៈកម្មការឧទ្ទណ៍ របស់សហព័ន្ធបាល់ទាត់កម្ពុជាក្នុងរយៈពេល៥ថ្ងៃ ចាប់ពីពេលចេញលិខិតនេះ។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងវិសាខា កាលពីសប្ដាហ៍មុនកីឡាករ Paulo Victor រកបាន១គ្រាប់ មុនអាជ្ញាកណ្ដាលឱ្យខាតក្រហមបណ្ដេញ ក្រោយប្រើប្រាស់កាយវិការ និងពាក្យសម្ដីមិនសមរម្យមកលើមន្ត្រីអាជ្ញាកណ្ដាល ហើយការប្រកួតបានបញ្ចប់ត្រឹមលទ្ធផល ២-២៕