/5f07cbc157b3c_1594346400_medium.jpg)
- 2020-07-10 02:06:33
- បាល់ទាត់
អុញនោះ! PL អះអាងថា VAR មានបញ្ហាក្នុង៣ប្រកួតយប់មិញ
- 2020-07-10 02:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនោះ! PL អះអាងថា VAR មានបញ្ហាក្នុង៣ប្រកួតយប់មិញ
ចន្លោះមិនឃើញ
លីគកំពូលអង់គ្លេស បានអះអាងប្រាប់ BBC ថា ការផ្ដល់បាល់ពិន័យ១១ម៉ែត្រ ទាំងបីប្រកួតកាលពីយប់មិញ គឺវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) មានបញ្ហា។
ទី១ បាល់ពិន័យ១១ម៉ែត្ររបស់ Bruno Fernandes ទាត់បញ្ចូលទី១គ្រាប់ជួយ Man Utd ឈ្នះ ៣-០លើ Aston Villa។
ទី២ បាល់ពិន័យ១១ម៉ែត្ររបស់ James Ward-Prowse ប៉ុន្តែកីឡាកររូបនេះ បានទាត់ត្រូវរបាទីខាងលើ ជួយឱ្យ Southampton ១-១Everton។
ទី៣ Tottenham គួរបានបាល់ពិន័យ១១ម៉ែត្រ ក្រោយ Joshua King រុញ Harry Kane មុនចប់ការប្រកួតក្រុមទាំងពីរបានត្រឹម ០-០។
Premier League បញ្ជាក់ថា United និង Southampton មិនគួរត្រូវបានផ្ដល់បាល់ពិន័យ១១ម៉ែត្រឡើយ ប៉ុន្តែ Tottenham ទេដែលគួរតែបាន។
អតីតខ្សែបម្រើ Everton លោក Tim Cahill និងអ្នកជំនាញវិភាគលើការប្រកួត បាននិយាយថា គួរមានអតីតកីឡាករណាមួយរូប ធ្វើការជាមួយ VAR នៅ Stockley Park។
អតីតជម្រើសអូស្ត្រាលី បន្ថែមថា ៖«ខ្ញុំគិតថានោះនឹងជួយពួកគេបានច្រើន ក្នុងការយល់ពីចលនា។ ពេលកីឡាករម្នាក់ធ្វើដួល ដើម្បីចង់បានប៉េណាល់ទី នោះអ្នកនឹងអាចដឹងវា។ វាត្រូវការកីឡាករម្នាក់នៅទីនោះ ដើម្បីពិភាក្សាលើអ្វីដែលកីឡាករកំពុងធ្វើ»។
ចំណែកលោក Jose Mourinho ក៏បានឱ្យដឹងដែរថា ៖«អ្នកគ្រប់គ្នានៅលើពិភពលោក គិតថាខាងខ្ញុំគួរតែបានបាល់ប៉េណាល់ទី»៕