• 2020-07-10 01:56:30
  • បាល់ទាត់

Man Utd លេងល្អជាប់ៗគ្នាពេក ​បង្កើតកំណត់​ត្រាថ្មី​២​​ហើយ​

  • 2020-07-10 01:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Man Utd ឈ្នះ​យប់មិញ ​មាន​កំណត់​ត្រា​២​បាត់​ទៅ​ហើយ​ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៣៤​។

​៣​គ្រាប់​នៅ​យប់មិញ​នេះ កើត​ចេញ​ពី Bruno ​១​គ្រាប់ Greenwood ​១​គ្រាប់ ​និង Pogba ​១​គ្រាប់​ផង​ដែរ។ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ធ្វើ​ឱ្យ Man Utd ​កាន់​តែ​កៀក​​ក្រុម​លេខ​៤ Leicester City ​មែនទែន​ហើយ ពោល​គឺ​នៅ​ចាញ់​ពិន្ទុ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ការ​ធ្វើ​បាន​ល្អ​ជាប់​ៗ​គ្នា​នេះ​ដែរ ​ក៏​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម ​បាន​បង្កើត​កំណត់ត្រា​២​ផង​ដែរ។

​ទី​១ គឺ​ក្រុម Man Utd ​បាន​ក្លាយ​ជា​ក្រុម​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ​ដែល​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ​និង​មាន​គ្រាប់​បាល់​ស៊ុត​ចូល​ទី​គូ​ប្រកួត​លើស​ពី​៣​គ្រាប់។ ​ទី​២ ​គឺ​ជា​ក្រុម​ដំបូង​ដែរ ​ដែល​ទទួល​បាន​បាល់​ប៉េណាល់ទី​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ពួកគេ​មាន​កំណត់ត្រា​មិន​ចាញ់​១៧​ប្រកួត​មក​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់