• 2020-07-09 13:59:51
  • បាល់ទាត់

Real Betis តែងតាំង​អតីត​គ្រូ​ Man City ធ្វើ​ជា​គ្រូ​បង្គោល

  • 2020-07-09 13:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ Real Betis បាន​តែងតាំង​អតីត​អ្នក​ចាត់ការ​ក្លឹប Manchester City លោក Manuel Pellegrini ធ្វើ​ជា​គ្រូ​បង្គោល​ចាប់​ពី​រដូវ​កាល​២០២០/២១​ រហូត​ដល់​ឆ្នាំ២០២៣។

ការ​តែងតាំង​បុរស​ជនជាតិ​ឈីលី​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ Real Betis បាន​បណ្ដេញ​គ្រូ​បង្គោល​លោក Rubi កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ដោយសារ​តែ​ក្រុម​មិន​មាន​ទម្រង់​លេង​ល្អ។

លោក Pellegri ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្លឹប La Liga ចំនួន ៣ ដូច​ជា​ ក្លឹប Villareal ក្លឹប Real Madrid និង​ក្លឹប Malaga។

មិន​តែ​ប៉ុណ្ណោះ​លោក​ធ្លាប់​ដឹកនាំ Manchester City អំឡុង​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៦ ដោយ​ធ្លាប់​លើក​ពាន Premier League ​ទៀត​ផង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់