• 2020-07-09 08:32:38
  • បាល់ទះ

​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ! សុវណ្ណនាថ កំ​ពូលប្ដូរ​ចង្កេះ​លើ​អាកាស​ចូល​រោងការ​ហើយ

  • 2020-07-09 08:32:38
  • ចំនួនមតិ 42 | ចំនួនចែករំលែក 168

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះពូកែ​ប្ដូរ​ចង្កេះ​លើ​អាកាស​ ដែល​ល្បី​រន្ទឺ​ពេញ​ស្រុកខ្មែរ រ៉េត សុវណ្ណនាថ ហៅ Super Neymar នឹង​ចូល​រោង​ការ​ជាមួយកូនក្រមុំដ៏ស្រស់ស្អាត ធី ស្រីតូច នាថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ខាងមុខ។

រូបភាពផេក រ៉េត សុវណ្ណនាថ

ចំណែកនៅលើផេកផ្លូវការរបស់ Super Neymar ឈ្មោះថា រ៉េត សុវណ្ណនាថ បានសរសេរដែរថា ជួបគ្នាថ្ងៃ ១១ ខែ ០៧ ឆ្នាំ ២០២០ ជាថ្ងៃពិសេសរបស់ខ្ញុំ

ជុំវិញដំណឹងជ័យនេះដែរ បណ្ដាអ្នកគាំទ្រដែលស្នេហាវិស័យកីឡាបាល់ទះជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយនឹងគូស្វាមីភរិយាថ្មី ហើយជូនពរអ្នកទាំងពីរទទួលបានសុភមង្គល និងរកទទួលទានមានបានជាហូរហែ លើបណ្ដាញ​សង្គម​ហ្វេសប៊ុក។

មិនតែប៉ុណ្ណោះអ្នកគាំទ្រ បានសរសើរសុវណ្ណនាថថា ពិតជាមានសំណាង ដែលបានភរិយាមាន​រូបសម្រស់ស្រស់ស្អាត ​មិនចាញ់តារាឡើយ។

បើតាម​ការ​បញ្ជាក់​ពី កីឡាករបាល់ទះល្បីលំដាប់​ស្រុក​ខ្មែរ សុវណ្ណនាថ ភរិយា​របស់​គេ​បានជាប់​ជា​ស្រីស្អាតប្រចាំស្រុកពាមជរ ខេត្តតាព្រៃវែងទៀត​ផង​។

ពិធីមង្គលការ​ដៃគូសឺវីសឥតស្រមោល​ម៉ាប់ឆ្វេង នឹងធ្វើឡើងនៅគេហដ្ឋានខាងស្រីនៅភូមិពងទឹក ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

មានចចាមអារ៉ាមថា ក្រោយ​ពី​រៀបការរួច សុវណ្ណនាថ អាចនឹងឈប់លេងបាល់ទះរហូត ប៉ុន្តែ​យ៉ាងណាចំពោះដំណឹង​នេះ​​ ត្រូវ​បាន​សមីខ្លួនច្រានចោល ដោយអះអាងគេនឹងប្រឡូកដូចដើមវិញ៕

ធី ស្រីទូច ជាប់ពានស្រីស្អាតប្រចាំស្រុកពាមជរ
រ៉េត សុវណ្ណនាថ និងភរិយាថត Pre-Wedding

រូបភាព៖ ផេកហ្វេសប៊ុក រ៉េត សុវណ្ណនាថ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់