• 2020-07-09 07:46:13
  • បាល់ទាត់

Foden ​របស់ Man City ​ថា Greenwood ​របស់ Man Utd ​ជា​អ្នក​ប្រយុទ្ធ​អស្ចារ្យ​មិន​ដែល​ជួប​

  • 2020-07-09 07:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

​Phil Foden ​យុវជន​ឡើង​ជើង​បំផុត​របស់ Manchester City ​សរសើរ​សមត្ថភាព​របស់​ខ្សែប្រយុទ្ធ Mason Greenwood ​របស់​បិសាច​ក្រហម Manchester United ​ថា​ល្អ​រក​អ្វី​ប្រៀប​មិន​បាន​ទេ​។

Mason Greenwood

​កីឡាករ​វ័យ​១៨​ឆ្នាំ​របស់​ក្រុម​បិសាច​ក្រហម Man Utd ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ក្រោយ​ពី​រូបគេ​បន្ដ​រក​គ្រាប់​បាល់​បាន​រហូត​២​ប្រកួត​ជាប់​គ្នា ​និង​សុទ្ធ​តែ​ជា​បាល់​ទាត់​កម្លាំង​ខ្លាំង ​បាន​ទាំង​ជើង​ឆ្វេង​និង​ស្ដាំ។ ​៣​គ្រាប់​២​ប្រកួត​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Man Utd ​ពេញ​ចិត្ត ​សមត្ថភាព​របស់ Greenwood ​ខ្លាំង​មែនទែន ​ហើយ​ថា​ការ​ដាក់​រូបគេ​ជម្រើស​១១​នាក់​ដំបូង​គឺ​ជា​រឿង​ល្អ​បំផុត។

Phil Foden

​មិន​ត្រឹម​តែ​អ្នក​គាំទ្រ Man Utd ​ទេ​ដែល​សរសើរ ​ដោយ​សូម្បី​តែ Foden ​កីឡាករ​របស់ Man City ​ក៏​ពេញ​ចិត្ត​ទេពកោសល្យ​របស់​យុវជន​អង់គ្លេស​នេះ​ដែរ។ ​គ្រាប់​ពេជ្រ​របស់​លោក Pep ​ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​ដែរ​នោះ ​និយាយ​ថា​៖ “Mason Greenwood ​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ។ គាត់​ជំនាញ​ជើង​ទាំង​សង​ខាង ​ទាំង​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​និង​ខាង​ក្រៅ។ គាត់​តែងតែ​ចូល​ទីលាន​ទៅ ​ដាក់​គោលដៅ​ធ្វើ​យ៉ាង​ណា​រក​គ្រាប់​បាល់​ឱ្យ​បាន​។ ​គាត់​ជា​កីឡាករ​អស្ចារ្យ​បំផុត”៕

ប្រភព៖ Goal អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់