• 2020-07-09 05:03:55
  • បាល់ទាត់

គ្រូ Aston Villa ​៖ Bruno ​ជា​កីឡាករ​គ្រោះ​ថ្នាក់​បំផុត​របស់ Man Utd ​

  • 2020-07-09 05:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Dean Smith ​គ្រូ​បង្វឹក​ក្រុម Aston Villa ​បាន​ចាត់​ទុក​ខ្សែ​បម្រើ Bruno Fernandes ​ថា​ជា​កីឡាករ​គ្រោះ​ថ្នាក់​បំផុត​ម្នាក់​របស់​ក្រុម Manchter United ​។

Aston Villa ​នឹង​តតាំង​ជាមួយ​ក្រុម Man Utd ​នៅ​ម៉ោង​២​:១៥​នាទី​រំលង​អាធ្រាត្រ​នេះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៤។ ​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Aston Villa ​ត្រូវ​ការ​ឈ្នះ​ដើម្បី​មាន​សង្ឃឹម​ងើប​ផុត​ពី​តំបន់​ត្រូវ​កាត់​ចោល​វិញ ​ក្រោយ​ពី​បើក​ឆាក​មក​ពួកគេ​មិន​ស្គាល់​ឈ្នះ​សោះ។ ដោយ​ឡែក​សម្រាប់​ក្រុម Man Utd ​វិញ​កំពុង​ល្អ ​មិន​ស្គាល់​ចេញ​ទេ ​តាំង​ពី Bruno ​ចូល​មក ហើយ​បើ​ពួកគេ​ឈ្នះ​យប់​នេះ​ទៀត ​នោះ​ឱកាស​ចូល Top4 ​កាន់​តែ​ច្រើន។

​លោក​ Smith ​គ្រូ​ Aston Villa ​បាន​និយាយ​ថា​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​ជា​ស្នូល​របស់ Man Utd ​ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​ជោគជ័យ​ដល់​បច្ចុប្បន្ន​និង​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់​សោះ។ ​អតីត​កីឡាករ Sporting ​នេះ ​ចូល​មក​បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​សម្រាប់​ក្រុម​ទាំង​មូល ​ហើយ​មក​ដល់​ពេល​នេះ ​រូបគេ​បាន​ដៃ​គូ Pogba ​មក​ទៀត ​នោះ​បិសាច​ក្រហម​ចាប់​ផ្ដើម​កាច​វិញ​ហើយ មិន​មែន​ស្លូត​ដូច​មុន​នោះ​ទេ។

​Bruno Fernandes ​ជួយ Man Utd ​មិន​ចាញ់​១៦​ប្រកួត​ជាប់​គ្នា​មក​ហើយ។ ​រូបគេ​រក​បាន​៧​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៦​គ្រាប់​ផង​ដែរ។ ​អ្នក​គាំទ្រ​បិសាច​ក្រហម ​កំពុង​ពេញ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​កីឡាករ​វ័យ​២៥ឆ្នាំ​រូប​នេះ​ជា​ខ្លាំង ​ជា​ពិសេស​លេង​បាន​លេង​ជាមួយ Pogba ៕

ប្រភព៖ Sky Sports អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់