- 2020-07-09 03:36:14
- បាល់ទាត់
៣ ចំណុចលោក មាស ចាន់ណា យក សុវណ្ណរិទ្ធី មកប្រើវិញ
- 2020-07-09 03:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ចំណុចលោក មាស ចាន់ណា យក សុវណ្ណរិទ្ធី មកប្រើវិញ
ចន្លោះមិនឃើញ
៣៥ឆ្នាំជាវ័យមួយអាចនឹងចូលនិវត្តន៍ប៉ុន្តែ ស៊ុន សុវណ្ណរិទ្ធី នៅតែអាចលេងបាល់បានយ៉ាងល្អ ក្នុងតំណែងជាខ្សែការពារឱ្យក្លឹបណាហ្គាវើលដ៍។ តើកត្តាអ្វីខ្លះទើបធ្វើឱ្យលោកគ្រូបង្គោល មាស ចាន់ណា យកគេពីបឹងកេតមកប្រើវិញ?
លោក មាស ចាន់ណា លើកឡើងថា ៖«ចំណុចទី១ដោយសារខ្ញុំខ្វះតំបន់ការពារកណ្ដាល ទី២គាត់ជាកីឡាករចាស់ទុំ គាត់មានបទពិសោធន៍ ហើយគាត់អាចចាប់បានអ្វីដែលខ្ញុំរៀបចំ ហើយទី៣នោះគឺគាត់មានគុណភាពក្នុងការការពារ ទាំងលេងតំបន់កណ្ដាលនិងតំបន់ខាង»។
ជុំវិញបញ្ហាកម្លាំងវិញ គ្រូបង្វឹកកម្រិត A License ថាមិនមានអ្វីជាបញ្ហាទេ ប៉ុន្តែសុវណ្ណរិទ្ធីហាក់យឺតបន្តិច ចំណែកបទពិសោធន៍ និងការលេង គឺគេយល់ជាងមុនច្រើន។ លោកបន្ថែមទៀតថា វត្តមានរបស់ស៊ុន សុវណ្ណរិទ្ធីមួយរយៈចុងក្រោយនេះ គឺជួយក្រុមបានច្រើន។
លោក មាស ចាន់ណា បញ្ជាក់ថា ៖«ដូចខ្ញុំបាននិយាយអ៊ីចឹង ខ្ញុំខ្វះទីតាំងមួយហ្នឹង អ៊ីចឹងគឺត្រូវដាក់គាត់លេង ពេលដាក់គាត់លេង គាត់ជួយបានច្រើន នៅទីតាំងដែលខ្ញុំត្រូវការ»។
គួរបញ្ជាក់ថាខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី នៅឆ្នាំ២០០៨ ដល់ ២០១០ លេងឱ្យណាហ្គាខប ឆ្នាំ២០១០ ដល់ ២០១១ លេងឱ្យភ្នំពេញក្រោន ឆ្នាំ២០១២ ដល់ ២០១៦ លេងឱ្យណាហ្គាវើលដ៍ ឆ្នាំ២០១៧ ដល់ ២០១៩ លេងឱ្យបឹងកេត និងឆ្នាំ២០២០ ទៅលេងឱ្យក្លឹបណាហ្គាវើលដ៍វិញ៕