• 2020-07-07 07:31:49
  • បាល់ទាត់

ប្រាក់ សុវណ្ណរ៉ា ​និយាយ​យ៉ាង​ណា ពេល​ប៉ូលិស​៥​ប្រកួត ចាញ់​ទាំង​៥​

  • 2020-07-07 07:31:49
  • ចំនួនមតិ 1 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​នគរបាល​ជាតិ ​រដូវ​កាល​នេះ​ហាក់​ដូចជា​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ ​ដោយ​ឆ្លង​កាត់​៥​ប្រកួត​មក​នេះ ​គឺ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ។ ​

​ប្រកួត​ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ​ក្នុង​លទ្ធផល ​៤-១។ ​តែ​បើ​ទោះ​ជា​លទ្ធផល​មិន​ទាន់​ល្អ​យ៉ាង​នេះ​ក្ដី ​លោក ប្រាក់ សុវណ្ណរ៉ា ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ប៉ូលិស ​មើល​ឃើញ​ថា​វា​មិន​មែន​ជា​បញ្ហា​ខ្លាំង​ឡើយ​សម្រាប់​ប៉ូលិស។ កត្ដា​បើក​រដូវ​កាល​មិន​ល្អ​នេះ ​ក៏​ព្រោះ​តែ​ក្រុម​របស់​លោក​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ ទើប​ពិបាក​ក្នុង​ការ​ស្វែង​រក​ពិន្ទុ។

​មួយ​វិញ​ទៀត​សមត្ថភាព​របស់​ក្រុម​ប៉ូលិស​ក៏​នៅ​មាន​កម្រិត​ដែរ។ ​នា​រដូវ​កាល​នេះ លោក​មើល​ឃើញ​ថា​ក្រុម​ប៉ូលិស​មិន​អាច​ប្រជែង​តំបន់ Top4 ​បាន​នោះ​ទេ។ ដោយ​ត្រឹម​លេខ​៧​ឬ​៨​ក្នុង​តារាង​គឺ​ជា​រឿង​ល្អ​មួយ​ហើយ ព្រោះ​ក្រុម​ដទៃ​ទៀត​សុទ្ធ​តែ​ខ្លាំង​ៗ​និង​មាន​កីឡាករ​ល្អ​ៗ​ច្រើន។ ​សូម​បញ្ជាក់​ថា​ក្រុម​នគរ​បាល​ជាតិ​កំពុង​ស្ថិត​នៅ​បាត​តារាង​​៥​ប្រកួត​ចាញ់​ទាំង​៥​ប្រកួត៕

រូបភាព៖ ក្លឹបនគរបាលជាតិ

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់