• 2020-07-07 04:50:35
  • បាល់ទាត់

Rodgers ជឿជាក់​ Leicester នឹង​មាន​កៅអី​​លេង Champions League

  • 2020-07-07 04:50:35
  • ចំនួនមតិ 18 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Leicester City លោក Brendan Rodgers គ្មាន​​មន្ទិល​ឡើយ​ជឿជាក់​ក្រុម​របស់​លោក​នឹង​អាច​ត្រលប់​ទៅ​​លេង​នៅ Champions League។

Leicester ដែល​ឈ្នះ Premier League ឆ្នាំ ២០១៦ ចាប់​ផ្ដើម​ការ​ប្រកួត​ឡើង​វិញ​ហាក់​មិន​សូវ​ល្អ​ទេ ក្នុង​នោះ​ស្មើ​២​និង​ចាញ់​១។ ប៉ុន្តែ​ជ័យជម្នះ​ ៣-០ ទល់​នឹង Crystal Palace ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ឈរ​លេខ​៣​ក្នុង​តារាង​ពិន្ទុ។

លោក Rodgers បាន​និយាយ​ថា នឹង​បន្ត​ផ្ដោត​លើ​ការ​ប្រកួត​នៅ​ខាង​មុខ​ដែល​នៅ​សល់ និង​សង្ឃឹម​​ពេល​ចប់​រដូវ​កាល ក្រុម​អាច​ឈាន​ដល់​គោលដៅ​ដែល​ចង់​បាន។ Leicester បច្ចុប្បន្ន​​ដាច់​​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​៤ Chelsea និង​លើ​ក្រុម Manchester United ៣​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់