- 2020-07-07 02:54:27
- បាល់ទាត់
Son និង Hugo Lloris ប៉ះទង្គិចគ្នាមួយប្រាវក្នុងការប្រកួតរបស់ Spurs យប់មិញ
- 2020-07-07 02:54:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son និង Hugo Lloris ប៉ះទង្គិចគ្នាមួយប្រាវក្នុងការប្រកួតរបស់ Spurs យប់មិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Son Heung-min និងប្រធានក្រុម Hugo Lloris បានប៉ះទង្គិចគ្នា អំឡុងកាលប្រកួត Spurs យកឈ្នះ Everton ១-០ កាលពីយប់មិញ។
Lloris បានរត់សំដៅទៅកាន់ Son ពេលកីឡាករដើរចូលច្រកចូលទីលានពេលបញ្ចប់វគ្គទីមួយ ដោយបានរុញច្រានគ្នានិងប៉ះពាក្យសម្ដីមួយចំនួន។ ឃើញហេតុការណ៍បែបនេះ មិត្តរួមក្រុមបានចូលទៅជួយឃាត់បំបែកអ្នកទាំងពីរឲ្យចេញពីគ្នា។
ក្រោយបញ្ចប់ការប្រកួត កីឡាករសញ្ជាតិបារាំង Lloris បានប្រាប់ពីមូលហេតុនៃរឿងនេះថា គេខឹងនិងមិនសប្បាយចិត្តជាមួយ Son ដោយសារគេមិនបានរត់ចុះមកជួយការពារក្នុងឱកាសមួយរបស់ Richarlison ខ្សែប្រយុទ្ធរបស់ Everton។ យ៉ាងណាអ្វីដែលកើតឡើងចំពោះអ្នកទាំងពីរគឺជាផ្នែកខ្លះនៃបាល់ទាត់។ ពេលបញ្ចប់ការប្រកួតពួកគេនិយាយគ្នាសប្បាយធម្មតា។
សម្រាប់ជ័យជម្នះនេះគឺជាការឈ្នះលើកទី២០០របស់លោក Mourinho នៅ Premier League ហើយលោកបានក្លាយជាអ្នកជាចាត់ការទី៥ដែលអាចឈានដល់កំណត់ត្រានេះ៕