• 2020-07-07 02:42:56
  • បាល់ទាត់

Simeone ​ថា VAR ​យុត្តិធម៌​ណាស់ ​ហើយ​ក្រុម​ណា​លេង​ប្រយុទ្ធ​ដឹង​តែ​បាន​ផល​ពី​វា​

  • 2020-07-07 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​VAR ​ដែល​ជា​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នៅ La Liga ​កំពុង​តែ​ត្រូវ​បាន​គេ​រិះគន់​ខ្លាំង ជា​ពិសេស​ពី​សំណាក់​ក្រុម Barcelona ​តែ​ម្ដង ​ក្រោយ​ពី​ជួយ​ក្រុម Real Madrid ​ឱ្យ​មាន​បាល់​ប៉េណាល់ទី​២​ប្រកួត​ជាប់​គ្នា។

​តែ​បើ​តាម​សម្ដី​របស់​លោក Simeone ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម Atletico Madrid ​វិញ ​បែរ​ជា​យល់​ឃើញ​ថា VAR ​គឺ​យុត្តិធម៌​ណាស់​សម្រាប់​ក្រុម​ទាំង​អស់។ ​តាំង​ពី​មាន VAR ​មក គឺ​ក្រុម​ទាំង​អស់​អាច​មើល​ឡើង​វិញ​បាន​ពី​អ្វី​ដែល​កើត​ឡើង​លើ​ទីលាន ​ដើម្បី​កាត់​សេចក្ដី​ឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត ខណៈ​ដែល​កន្លង​មក​តែងតែ​មាន​ចន្លោះ​ប្រហោង​ជា​និច្ច ​នៅ​ពេល​កំហុស​កើត​ឡើង​ដែល​អាជ្ញាកណ្ដាល​លើ​ទីលាន​មើល​មិន​ឃើញ។ ​

​ខណៈ​ដែល​រឿង VAR ​ផ្ដល់​ប្រយោជន៍​ឱ្យ​ក្រុម Real Madrid ​ខ្លាំង​វិញ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​បាន​អះអាង​ថា​មិន​ចម្លែក​ឡើយ ព្រោះ​ក្រុម​អធិរាជ​ស​ជា​ក្រុម​លេង​ប្រយុទ្ធ​ខ្លាំង។ ដូច្នេះ ​ឱ្យ​តែ​ក្រុម​ណា​លេង​ប្រយុទ្ធ​នោះ​ឱកាស​ដែល​ពួកគេ​មាន ​ក៏​ច្រើន​ផង​ដែរ។ នេះ​បញ្ជាក់​បាន​ថា ​វា​មិន​ចម្លែក​អ្វី​ទេ ​ដែល​ក្រុម​លេង​ប្រយុទ្ធ ​មាន​ប៉េណាល់ទី​ច្រើន​នោះ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់