• 2020-07-07 02:16:10
  • បាល់ទាត់

ប្រធាន​ក្លឹប Barca បញ្ជាក់​ពី​អនាគត​ Messi ក្រោយ​លេច​ឭ​ដំណឹង​ Juventus ចង់​បាន

  • 2020-07-07 02:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi នឹង​បញ្ចប់​​ការងារ​និង​ជីវិត​បាល់ទាត់​របស់​គេ​នៅ Barcelona។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Josep Maria Bartomeu ដែល​ជា​ប្រធាន​ក្លឹប។

លោក Bartomeu បាន​ច្រាន​ចោល​ចំពោះ​សេចក្ដីរាយការណ៍​ថា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​វ័យ​៣៣​ឆ្នាំ​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ ពេល​ដែល​​ផុត​កំណត់​នៅ​ឆ្នាំ​២០២១។ “ពួក​យើង​កំពុង​ចរចា​​ជាមួយ​កីឡាករ​ជា​ច្រើន ប៉ុន្តែ​ Messi បាន​ពន្យល់​មក​កាន់​​ពួក​យើង គេ​ចង់​បន្ត​នៅ”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Bartomeu ប្រាប់​សារព័ត៌មាន។

Bartomeu បាន​និយាយ​រឿង​នេះ ពេល​ដែល Barcelona យក​ឈ្នះ Villarreal ៤-១ នៅ​ពាន​រង្វាន់ La Liga កាល​ពី​ចុង​សប្ដាហ៍ និង​លេច​ឭ Juventus ចង់​បាន​ Messi។ Barca បច្ចុប្បន្ន​ដាច់​ក្រោម Real Madrid ៤​ពិន្ទុ​នៅ​តារាង​ពិន្ទុ​ក្នុង​លីគ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់