• 2020-07-07 02:00:05
  • បាល់ទាត់

Pedro ប៉ះ​ក្រុម​បាត​តារាង​រក​បាន​៤គ្រាប់ ក្លាយ​ជា Top Scorer នៅ MCL

  • 2020-07-07 02:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​សប្ដាហ៍​ទី​៦ នៃការប្រកួតដណ្ដើមពានរង្វាន់​លីគកំពូលកម្ពជា ខ្សែ​​បម្រើ​សញ្ជាតិ​ប្រេស៊ីល Pedro Augusto រក​បាន​៤​គ្រាប់​ម្នាក់​ឯង ជួយ​ឱ្យ​ព្រះខ័នរាជស្វាយរៀង ឈ្នះ​ក្រុមយុវជន​បាទី​អាយុ​ក្រោម ១៨ឆ្នាំ ១០-០ និងធ្វើ​ឱ្យ​គេ​ក្លាយ​ជា​អ្នករកគ្រាប់​បាល់​បាន​ច្រើន​ជាង​បំផុត​ (៩គ្រាប់) បណ្ដោះ​អាសន្នក្នុងរដូវ​កាល​នេះ​។

Pedro បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​នៅ​នាទី៦ និង​បន្ទាប់​មក​ទៀត​នៅ​នាទី ១៣, ២៣ និង​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​៨៤។ គ្រាប់​បាល់​ផ្សេង​ទៀត​រក​បាន​ដោយកីឡាករ៖

រូបភាពស្វាយរៀង

២. Daisuke នៅ​នាទី​៣០

៣. Thiago នៅនាទី៥៩

៤. Privat នៅ​នាទី​៧៦, ៧៨, ៧៩

៥. សារ៉េត គ្រីយ៉ា​នៅ​នាទី​៨០

ទស្សនា​វីដេអូ

គិត​ត្រឹម​សប្ដាហ៍​ទី​៦​​នៃ​ជើង​ទី​១ នៃ MCL រដូវកាល​២០១៩-២០២០ អ្នក​រក​គ្រាប់​បាន​ច្រើន​ជាងគេ​គឺ Pedro Augusto មាន​៩គ្រាប់​ក្នុង​ដៃ ចំណែក Timothy របស់​ភ្នំពេញ​ក្រោន​ ដែលមាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​សប្ដាហ៍​ទី​៥ បាន​ធ្លាក់​មក​លេខ​២​វិញ ក្រោយ​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ ពោលគឺ​មាន​៧គ្រាប់ និង​លេខ​៣បាន​លើ Privat របស់ព្រះខ័នរាជស្វាយរៀងមាន​៦គ្រាប់៕

រូបភាព MCL

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់