• 2020-07-06 11:24:15
  • បាល់ទាត់

អតីត​មេ Juventus ធ្លាប់​បដិសេធ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ កាល​ពី​ជាង​២ឆ្នាំ​មុន

  • 2020-07-06 11:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Miassimiliano Allegri អតីត​គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កាល​ពី​ ២ឆ្នាំ​មុន​ Real Madrid បាន​ហៅ​លោក​មក​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្លឹប​ តែ​លោក​បាន​បដិសេធ​។

លោក​ Allegri បាន​និយាយ​ថា​៖" កាល​ពី​ ២​ឆ្នាំ​មុន​ Real Madrid បាន​ទាក់ទង​ខ្ញុំ​មក​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្លឹប​ តែ​ខ្ញុំ​អត់​ទៅ​ ដោយ​សារ​កាល​ហ្នឹង​ ខ្ញុំ​កំពុង​តែ​ជាប់​កុងត្រា​ជា​មួយ​ Juventus។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ទោះ​ជា​យ៉ាង​ណា​ មូល​ហេតុ​សំខាន់​បំផុត​ ដែល​ខ្ញុំ​អត់​ទៅ​ពេល​នោះ​គឺ​ ខ្ញុំ​នៅ​ស្មោះ​ស្ម័គ្រ​ជា​មួយ​ Juventus និង​អ្នក​គាំទ្រ​របស់​ក្លឹប​នេះ​ ចង់​ឲ្យ​ក្លឹប​នេះ​រីក​ចម្រើន​ទៅ​មុខ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Allegri បាន​មក​ធ្វើ​ជា​គ្រូបង្គោល​របស់​ក្លឹប​ Juventus តាំង​ពី​ឆ្នាំ​ ២០១៤​រហូត​មក​​ដល់​ឆ្នាំ​ ២០១៩​កន្លង​ទៅ​នេះ​ ដោយ​រក​បាន​ពាន​ជា​ច្រើន​ជា​មួយ​នឹង​ក្លឹប​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី