• 2020-07-03 09:13:36
  • បាល់ទាត់

ស៊ុំ វណ្ណា៖ បើ​គេ​ស្រែក​ឃ្លាន​ការ​ឈ្នះ​ យើង​ក៏​ស្រែក​ឃ្លានការ​ឈ្នះដូច​គ្នា

  • 2020-07-03 09:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បើ​គេ​ស្រែក​ឃ្លាន​ការ​ឈ្នះ​ យើង​ក៏​ស្រែក​ការ​ឈ្នះដូច​គ្នា ក្នុង​ដីរបស់​យើង យើង​នឹង​ធ្វើ​ឱ្យ​បាន​ល្អ"។ ជា​ការ​​លើកឡើង​​របស់​លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្លឹប​ភ្នំពេញ​ក្រោន នា​រសៀល​ថ្ងៃ​សុក្រទី៣ ខែកក្ដដា ឆ្នាំ​២០២០​ ក្នុង​សន្និសីទ​សារព័ត៌លើបណ្ដាញសង្គម YouTube ផ្លូវ​ការ​ក្លឹប​ភ្នំពេញក្រោន។

ការ​លើកឡើង​ខាងលើធ្វើឡើង គឺ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ថាតើ​លោក ស៊ុំ វណ្ណា យល់យ៉ាងណា​ចំពោះក្លឹប​បាល់ទាត់​វិសាខា ដែល​នឹងត្រូវ​ជួប​ភ្នំពេញ​ក្រោន នា​ថ្ងៃ​អាទិត្យ​ខាង​មុខ។

អតីតគ្រូក្រុម​ស៊ីម៉ាក់ បាន​បញ្ជាក់​បន្ថែម​ថា បើប្រៀបធៀបរវាងក្រុម​ភ្នំពេញ​ក្រោន​និង​​វិសាខា អំពី​គុណភាព​កីឡាករ ធន់ធាន​មនុស្ស រចនា​សម្ព័ន្ធ និង​ការ​រៀបផ្សេងៗគឺ​ប្រហាក់ប្រហែល​គ្នា។ យ៉ាងណា​​លោក​ និងកូនក្រុម​ ​បាន​ត្រៀម​ខ្លួនរួច​រាល់​ហើយ ទាំងកម្លាំងកាយចិត្តស្មារតី និង​ប្ដេជ្ញា​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត សម្រាប់​ការ​ប្រកួត​មួយ​នេះ ដើម្បីរក្សា​ស្ថានភាព​ល្អ​មួយ ឬ​បន្ត​រក្សាតំណែង​​លេខ​មួយ នៅតារាង​ពិន្ទុ​លីគកំពូលកម្ពុជា MCL ឆ្នាំ​២០២០​។

លោកគ្រូ ស៊ុំ វណ្ណា ពន្យល់ ៖"សម្រាប់​ការ​ប្រកួត​ លេង​ក្នុង​ដី​របស់​យើង ទោះជា​ក្រុម​របៀបពី​ណា​ ស្ថានភាព​ណាក៏​ដោយ គឺ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ ដើម្បី​រំកិល​ខ្លួន រក្សា​ខ្លួន​ក្នងស្ថាន​ភាព​ល្អ​មួយ"។

មក​ដល់​ដំណាក់​កាល​នេះ អតីតគ្រូ​បង្គោល​ក្លឹប​វេស្ទឺនភ្នំពេញ បាន​ចាត់ទុក​ក្រុម​ទាំង​១៣​នៅ​លីគកំពូល​កម្ពុជា ជា​ក្រុម​​ខ្លាំង​ទាំង​អស់ មិន​ថា​ក្រុម​ធំ​ឬ​តូច​ឡើយ។

សម្រាប់​បញ្ហា​កីឡាករ​របួស​វិញ គ្រូ​បង្គោល​ដដែលបាន​បង្ហើប​ថា មាន​តិចតូច​ប៉ុណ្ណោះ ខណៈ​កីឡាករ​មួយ​ចំនួន​ធំ បាន​ត្រៀម​ខ្លួនហើយ ដើម្បី​ប្រយុទ្ធ​យក​ជ័យ​ជម្នះ។

គួរ​បញ្ជាក់​ថា ឆ្លង​កាត់​៥ប្រកួតកន្លង​មក ម្ចាស់​ពានរង្វាន់​លីគកំពូល ៦​សម័យ​កាលភ្នំពេញ​ក្រោន​ មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ទេ មាស​១៣ពិន្ទុុ​ឈរ​លេខ​១​បណ្ដោះ​អាសន្ន តាម​ពី​ក្រោយ​ដោយ​ ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី