• 2020-07-02 02:42:33
  • បាល់ទាត់

Arsenal លត់​ Norwich ៤-០ បាន​ឡើង​មក​កាន់​លេខ​៧

  • 2020-07-02 02:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ Pierre-Emerick Aubameyang ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Arsenal យក​ឈ្នះ Norwich ៤-០ កាល​ពី​យប់​មិញ​បាន​​ឡើង​មក​កាន់​លេខ​៧​ក្នុង​តារាង​ពិន្ទុ Premier League។

គ្រាប់​ទី​មួយ​របស់​កាំភ្លើង​ធំ​កើង​ឡើង​នាទី​៣៣​ដោយ​កីឡាករ​ Aubameyang មុន​ពេល Granit Xhaka ជា​អ្នក​រក​គ្រាប់​ទី​ពីរ​នៅ​៤​នាទី​បន្ទាប់។ មិន​ទាន់​អស់​ចិត្ត​នាទី​៦៧ Aubameyang ធ្វើ​បាន​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​នេះ ខណៈ Cedric Soares ជា​​អ្នក​​ទាត់​ចូល​គ្រាប់​ចុងក្រោយ។

ជ័យជម្នះ​នេះ Arsenal បាន​​ឈាន​ជើង​ឡើង​មក​កាន់​លេខ​៧ ឈរ​លើ Spurs ១​ពិន្ទុ និង​ក្រោម Wolves និង Manchester United ៦​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់