- 2020-07-02 02:02:40
- បាល់ទាត់
មិនគួរឱ្យជឿ West Ham យកឈ្នះលើ Chelsea បានក្នុងលទ្ធផល ៣-២
- 2020-07-02 02:02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឱ្យជឿ West Ham យកឈ្នះលើ Chelsea បានក្នុងលទ្ធផល ៣-២
ចន្លោះមិនឃើញ
ក្រុម West Ham បានយកឈ្នះលើក្រុម Chelsea បានក្នុងលទ្ធផល ៣-២ កាលពីយប់មិញ ធ្វើឱ្យពួកគេមានសង្ឃឹមថាគេចផុតតំបន់ត្រូវកាត់ចោលហើយ។
សម្រាប់ការប្រកួតនេះ Willian ជាអ្នករកគ្រាប់បាល់ឱ្យក្រុម Chelsea បានមុននៅនាទី៤២ ប៉ុន្តែនាទី៤៥+២ ក៏ស្រាប់តែ Soucek របស់ក្រុម West Ham រកបាន១គ្រាប់តាមស្មើវិញបាន។ ឈានដល់តង់ទី២ នាទី៥១ ក៏ស្រាប់តែ Antonio ថែមបាន១គ្រាប់ទៀត ឱ្យក្រុម West Ham ដើម្បីបើកការនាំមុខវិញ។ ក្រុមរបស់លោក Lampard ក៏មិនទុកពេលវេលាចោលដែរ ពោលគឺព្យាយាមសម្រុកទៀត រហូតនាទី៧២ កីឡាករប្រេស៊ីល Willian រកបាន១គ្រាប់ទៀតតាមស្មើ ២-២។
នៅជិតចប់ការប្រកួតទៅហើយនាទី៨៩ Yarmolenko ក៏រកបាន១គ្រាប់យកឈ្នះលើក្រុម Chelsea តែម្ដង ធ្វើឱ្យចប់ការប្រកួត West Ham ៣-២ Chelsea ។ តាមលទ្ធផលនេះ ក្រុម Chelsea ដែលស្ថិតនៅលេខ៤ក្នុងតារាងនោះ លើសពិន្ទុក្រុមលេខ៥ Man Utd តែ២ពិន្ទុប៉ុណ្ណោះ ខណៈដែលការប្រកួតនៅសល់៦ប្រកួតទៀតទើបចប់រដូវកាលនេះ៕