• 2020-06-30 02:45:13
  • បាល់ទាត់

វ័យ​៤២​ឆ្នាំ​ទៅ​ហើយ តែ Buffon ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Juventus

  • 2020-06-30 02:45:13
  • ចំនួនមតិ 2 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ Juventus កីឡាករ Gianluigi Buffon បាន​បន្ថែម​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម។

អតីត​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​បច្ចុប្បន្ន​មាន​វ័យ​៤២​ឆ្នាំ​ទៅ​ហើយ​នោះ​ បាន​ត្រលប់​មក​​កាន Juventus កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​ចំណាយ​មួយ​រដូវ​កាល​ជាមួយ Paris St-Germain។ Buffon បាន​បង្ហាញ​ខ្លួន​​ជាង​៥០០​ប្រកួត​ឲ្យ​ Juventus ចាប់​តាំង​ពី​ចូលរួម​​​កាល​ពី​ឆ្នាំ​២០០១។

Buffon ចាប់​ផ្ដើម​អាជីព​និង​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ជាមួយ​ក្លឹប Parma ក្នុង​ឆ្នាំ​១៩៩៥។ ប្រធាន​ក្រុម​របស់​ក្រុម​រហស្សនាម​សេះបង្កង់​កីឡាករ Giorgio Chiellini ក៏​បាន​បន្ថែម​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​ដូច​គ្នា។ Juventus បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង Serie A សម្លឹង​ឃើញ​ការ​លើក​ពាន​៩​រដូវ​កាល​ជាប់​គ្នា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់