• 2020-06-30 02:09:16
  • បាល់ទាត់

ប្រធាន​ក្លឹប Barca ​ទៅ​ផ្ទះ​លោក Setien ​ដើម្បី​លើក​ទឹក​ចិត្ត ​ក្រោយ​ឮ​ថា​ឈ្លោះ​ជាមួយ​កីឡាករ​

  • 2020-06-30 02:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Josep Maria Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​លោក Setien ​ដើម្បី​លើក​ទឹក​ចិត្ត ​នៅ​ពេល​ដឹង​ថា​មាន​ការ​ប៉ះ​សម្ដី​គ្នា​ជាមួយ​កីឡាករ ​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

​ក្រុម Barcelona ​លេង​ស្មើ​ក្រុម Celta Vigo ​កាល​ពី​ពេល​កន្លង​ទៅ ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​ឱកាស​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ​និង​ដាច់​២​ពិន្ទុ។ ​មាន​ដំណឹង​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ពេល​នេះ កីឡាករ​ក្រុម Barcelona ​ហាក់​មិន​ពេញ​ចិត្ត​ជាមួយ​យុទ្ធសាស្ត្រ​ដឹក​នាំ​ក្រុម​របស់​អ្នក​ចាត់ការ Setien ​ឡើយ។ ​រហូត​ដល់​មាន​ការ​មើល​មុខ​គ្នា​មិន​ត្រង់​ថែម​ទៀត ​នៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​កាល​ពី​លេង​ស្មើ​ក្រុម Celta Vigo ​។

​មាន​រឿង​ដូច្នេះ​ហើយ ​លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប Barcelona ​ក៏​ចេញ​មុខ​មក​សម្របសម្រួល​ភ្លាម​ៗ​ផង​ដែរ។​ នៅ​យប់មិញ​នេះ ​មាន​ដំណឹង​ថា​ប្រធាន​ក្លឹប​នេះ​បាន​ទៅ​ផ្ទះ​របស់​លោក Setien ​ក្នុង​បំណង​លើក​ទឹក​ចិត្ត ​និង​គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​ក្រុម​បន្ដ​ទៀត។ ​លោក​ Bartomeu ​នៅ​មាន​ទំនុក​ចិត្ត​អ្នក​ចាត់ការ​រូប​នេះ នឹង​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​បាន​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់