- 2020-06-30 01:57:55
- បាល់ទាត់
Barca យល់ព្រមលក់ Arthur ទៅ Juventus តែយកបាន Pjanic មកវិញ
- 2020-06-30 01:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca យល់ព្រមលក់ Arthur ទៅ Juventus តែយកបាន Pjanic មកវិញ
ចន្លោះមិនឃើញ
ខ្សែបម្រើរបស់ក្លឹប Juventus កីឡាករ Miralem Pjanic នឹងចូលរួមជាមួយ Barcelona ពេលបញ្ចប់រដូវកាលនេះក្នុងកិច្ចសន្យាប្ដូរគ្នាជាមួយកីឡាករប្រេស៊ីល Arthur។
Pjanic វ័យ៣០ឆ្នាំបានយល់ព្រមតម្លៃខ្លួនផ្ទេរ៦០លានអឺរ៉ូ ជាមួយប្រាក់បន្ថែមផ្សេងៗទៀត៥លានអឺរ៉ូ។ គេបានបង្ហាញខ្លួន២១៤ប្រកួតឲ្យក្រុមជើងឯកលីគកំពូលរបស់អ៊ីតាលី Juventus បន្ទាប់ពីចូលរួមកាលពីឆ្នាំ២០១៦។
ក្នុងលក្ខខណ្ឌនិយាយគ្នារវាងក្លឹបទាំងពីរ កីឡាករ Arthur វ័យ២៣ឆ្នាំដែលចូលរួមជាមួយ Barca ពីក្លឹប Gremio ក្នុងកុងត្រា៦ឆ្នាំកាលពីឆ្នាំ២០១៨ នឹងត្រូវធ្វើការផ្ទេរទៅ Juventus វិញក្នុងតម្លៃខ្លួន៧២លានអឺរ៉ូ ជាមួយប្រាក់បន្ថែមផ្សេងៗទៀត១០លានអឺរ៉ូ។
Arthur នឹងបន្តលេងឲ្យ Barcelona រហូតដល់ចប់រដូវកាលនេះ។ Juventus ពេលនេះកំពុងឈរលេខ១លើតារាងពិន្ទុ Serie A ដាច់៤ពិន្ទុពីក្រុមលេខពីរ Lazio៕