• 2020-06-29 14:23:44
  • បាល់ទាត់

១០០​ឆ្នាំ​ហើយ​ ដែល​អធិរាជ​ស​ ទទួល​បាន​ងារ​ "Real" ពី​ស្ដេច​អេស្ប៉ាញ

  • 2020-06-29 14:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​​នេះ​ ជា​គម្រប់​ខួប​ ១០០ឆ្នាំ​របស់​ក្លឹប​អធិរាជ​ស​ ដែល​បាន​ទទួល​គោរមងារ​ " Real " ពី​ស្ដេច​អេស្ប៉ាញ​ Alfonso ទី​១៣។

ដើម​ឡើយ​កាល​ពី​ក្លឹប​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​ថ្ងៃ​ទី​០៦ ខែ​មីនា​ ឆ្នាំ​១៩០២​ ក្លឹប​ Real Madrid​ ​មាន​ឈ្មោះ​ត្រឹម​ Madrid ប៉ុណ្ណោះ​។

តែ​បន្ទាប់​ពី​ក្លឹប​នេះ​ បាន​ខិត​ខំ​លេង​កាន់​តែ​ខ្លាំង​ទៅ​ៗ មាន​អ្នក​គាំទ្រ​កើន​ឡើង​ច្រើន​ទៅ​ៗ​ពី​ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​ទីលាន​កាន់​តែ​ធំ​ទៅ​ៗ​ ក្លឹប​នេះ​ក៏​សម្រេច​ចិត្ត​សុំ​គោរមងារ​ " Real " បន្ថែម​​។

លុះ​ដល់​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​១៩២០​ ក្លឹប​នេះ​ក៏​ទទួល​បាន​គោរមងារ​បន្ថែម​ពី​មុខ​ដូច​បំណង​ ហើយ​ក៏​បាន​ក្លាយ​ឈ្មោះ​ជា​ Real Madrid។​

នៅ​ពេល​ប្រទេស​អេស្ប៉ាញ​ប្រកាន់​របប​​សាធារណៈ​ក្នុង​កំឡុង​ឆ្នាំ​ ១៩៣១​ដល់​១៩៣៩ គោរមងារ​បន្ថែម​ថា​ "Real" នេះ​ក៏​បាន​បាត់​ទៅ​វិញ​ តែ​បន្ទាប់​ពី​ឆ្នាំ​នេះ​មក​ ងារ​នេះ​ក៏​នៅ​ជាប់​លាប់​មក​ដល់​សព្វ​ថ្ងៃ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់