• 2020-06-29 13:33:05
  • បាល់ទាត់

Werner ទម្លាយ​ថា បុរស​ម្នាក់​នេះធ្វើ​ឲ្យ​ គេ​ជ្រើស​រើស​ Chelsea

  • 2020-06-29 13:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ Timo Werner បាន​និយាយ​ទៅ​កាន់​ Sky Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយ​សារ​តែ​លោក​ Frank Lampard នេះ​ហើយជា​មូល​ហេតុ​ដែល​គេ​ជ្រើស​យក​ក្លឹប​ Chelsea។

Werner បាន​និយាយ​ថា​៖" ការ​​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​របស់​ Chelsea ពិត​ជា​ល្អ​មែន​ទែន​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ជ្រើស​រើស​យក​ពួក​គេ​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖" ជា​ពិសេស​គឺ​លោក​ Frank Lampard ហ្នឹង​តែ​ម្ដង​ ពេល​ទៅ​ជួប​ពិភាក្សា​ហ្នឹង​ គ្រូ​បង្គោល​រូប​នេះ​ឈរ​ពី​ក្រោយ​ខ្ញុំ​តែ​ម្ដង​ សម្ដែង​ចេញ​មក​ចង់​បាន​ខ្ញុំ​ខ្លាំង​ណាស់​អញ្ចឹង​ ដោយ​សារ​តែ​បែប​នេះ​ទើប​គិត​ថា​ មក​លេង​ទី​នេះ​ ដូច​មក​លេង​នៅ​ Leipzig ដដែល​អញ្ចឹង​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Werner នឹង​ត្រូវ​ទៅ​លេង​ឲ្យ​ Chelsea នៅ​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ​។ បន្ទាប់​ពី​​កីឡាករ​រូប​នេះ​ បាន​មក​លេង​ឲ្យ​ RB Leipzig តាំង​ពី​ឆ្នាំ​២០១៣​ រហូត​មក​ឆ្នាំ​២០២០​នេះ​ ដោយ​ចូល​លេង​បាន​ ១៥៩​ប្រកួត​ និង​រក​បាន​ ៩៥​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់