• 2020-06-29 07:52:55
  • បាល់ទាត់

Pep ​ចង់​ឈ្នះ FA Cup ​ដើម្បី​យក​កម្លាំង​ចិត្ត​ត​តាំង​ជាមួយ Real Madrid

  • 2020-06-29 07:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Pep Guardiola ​ចង់​ឈ្នះ​ពាន​រង្វាន់ FA Cup ​នៅ​រដូវ​កាល​នេះ ដើម្បី​យក​ជា​កម្លាំង​ចិត្ត​ជំរុញ​ក្រុម ​តតាំង​ជាមួយ​ក្រុមReal Madrid ​នៅ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Man City ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នឹង​ត្រូវ​ប៉ះ​ក្រុម Arsenal ​ក្នុង​ពាន​រង្វាន់ FA Cup ​ដែល​អាច​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ។ ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ​បាន ​នោះ​នឹង​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​នេះ ​នៅ​ដើម​​ខែ​សីហា​ឆ្នាំ​២០២០។ ​ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍ UEFA Champions League ​វិញ ​ក៏​នឹង​ត្រូវ​លេង​នៅ​ខែ​សីហា​នោះ​ដូច​គ្នា។

​ក្រុម Man City ​ត្រូវ​លេង​ជើង​ទី​២​ទល់​ក្រុម Real Madrid ​នៅ​ពាន UCL ​នេះ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​២-១ រួច​មក​ហើយ។ ​ជាមួយ​គ្នា​នេះ​ដែរ ​សម្រាប់​លោក Pep ​សង្ឃឹម​ថា​ក្រុម​នឹង​ធ្វើ​បាន​ល្អ ឈ្នះ FA Cup ​នៅ​ដើម​ខែ​សីហា​នោះ​បាន។ ​លោក​ថា ​ប្រសិន​បើ Man City ​ឈ្នះ ​នោះ​វា​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​សម្រាប់​ក្រុម​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​អធិរាជ​ស ​បន្ដ​ទៅ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់