• 2020-06-29 03:47:33
  • បាល់ទាត់

កីឡាករ​ក្រុម Barcelona ​ចាប់​ផ្ដើម​មិន​សប្បាយ​ចិត្ត​​ទម្រង់​លេង​លោក​ Setien ​

  • 2020-06-29 03:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ Barcelona ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោក Setien ​ឡើយ ​អំឡុង​ពេល​ការ​ប្រកួត​ដែល​ស្មើ​ក្រុម Celta Vigo ​កន្លង​ទៅ​នេះ​។

​ការ​មិន​ពេញ​ចិត្ត​នោះ​កើត​ឡើង​នៅ​ពេល​ដែល​លោក ​Setien ​បាន​សម្រេច​ចិត្ត​ប្ដូរ​ Antoine Griezmann ​និង​ Arthur Melo ​ចូល​ក្នុង​ការ​ប្រកួត។ ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ចូល ​មិន​បាន​ជួយ​អ្វី​ច្រើន​សម្រាប់​ក្រុម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​បែរ​ជា​ធ្វើ​ឱ្យ​ទម្រង់​លេង​របស់​ក្រុម​កាន់​តែ​មិន​ល្អ​ទៅ​វិញ។ ​ក្រោយ​ពី​លទ្ធផល​ស្មើ Celta Vigo ​២-២ ​នេះ​ហើយ ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ក៏​កើត​ជា​រឿង​មិន​ពេញ​ចិត្ត​នោះ​តែ​ម្ដង។

​រំលឹក​ថា​បច្ចុប្បន្ន​នេះ​ក្រុម Barcelona ​នៅ​លេខ​២​ក្នុង​តារាង La Liga ​ដោយ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​ពីរ​ពិន្ទុ ស្រប​ពេល​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ​សល់​៦​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់