• 2020-06-29 01:36:52
  • បាល់ទាត់

Benzema ​ប្រើ​ក្បាច់​សេះ​ផាយ ​ជួយ Real Madrid ​ឡើង​កំពូល​តារាង La Liga ​

  • 2020-06-29 01:36:52
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង La Liga ​ហើយ ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ​១-០ ​កាល​ពី​យប់មិញ​នេះ​។

​១​គ្រាប់​យក​៣​ពិន្ទុ​របស់​ក្រុម​អធិរាជ​ស ​ធ្វើ​ឡើង​ដោយ Benzema ​ផាយ​កែង​យ៉ាង​ស្អាត​ឱ្យ​ទៅ Casemiro ​នៅ​នាទី​៤៥ ​ទាត់​បញ្ចូល​ទី​។ វា​ជា​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ​ខណៈ​ដែល​តង់​ទី​២​គឺ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ​ក្រុម​របស់​លោក Zidane ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​ដោយ​មាន​២​ពិន្ទុ​លើស​ក្រុម Barcelona ​។

​ការ​ប្រកួត​ក្របខណ្ឌ La Liga ​នេះ ​នៅ​សល់​ការ​ប្រកួត​សរុប​៦​ប្រកួត​ទៀត ​ទើប​បញ្ចប់​រដូវ​កាល​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់