• 2020-06-26 10:11:54
  • ព័ត៌មាន

ដើម្បីអបអរសាទរជ័យជម្នះជាមួយអ្នកគាំទ្រក្លឹប Liverpool FC ស្រាបៀរកាស៊្បែររចនាកំប៉ុងថ្មីជាពិសេស

  • 2020-06-26 10:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ​កាស៊្បែរ ចូល​រួម​ប្រារព្ធ​នូវ ជ័យ​ជម្នះ​របស់​ក្លឹប​បាល់ទាត់ Liverpool ក្នុង​ការ​គ្រង​តំណែង​ជើង​ឯក ក្នុង​ក្រប​ខណ្ឌលីក​កំពូល​របស់​ប្រទេស​អង់គ្លេស ជាមួយ​នឹង “កំប៉ុង​ឈ្នះ​ពាន​រង្វាន់” ដែល​រចនា​ឡើង​ជា​ពិសេស​ក្នុង​ចំនួន​មាន​កំណត់ សម្រាប់​អ្នក​គាំទ្រ​នៅ​ក្នុង ២៥ ប្រទេស​ជុំវិញ​ពិភព​លោក។

កំប៉ុង​ស្រាបៀរ​កាស៊្បែរ​ដែល​រចនា​ថ្មី​នេះ បាន​ប្តូរ​ពី​ពណ៌​បៃតង ដែល​ជា​ពណ៌​របស់​កាស៊្បែរ ទៅ​ជា​ពណ៌​ក្រហម​ដែល​ជា​ពណ៌​របស់​ក្លឹប​បាល់​ទាត់ Liverpool។ ការ​រចនា​កំប៉ុង​ថ្មី​នេះ ក៏​មាន​ដាក់​បញ្ចូល​នូវ និមិត្ត​សញ្ញា​ហង្ស ក៏​ដូចជា ហត្ថលេខា​របស់​កីឡាករ​ នៃ​ក្លឹប​បាល់​ទាត់ Liverpool និង​បាន​ដាក់​ពាក្យ ‘Champions, 2020 onwards’ ជំនួស​ឲ្យ​ពាក្យ ‘1847 onwards’ ដែល​តំណាង​ឲ្យ​បេតិកភណ្ឌ​របស់​ស្រាបៀរ​កាស៊្បែរ​ដែល​មាន​អាយុកាល ១៧៣ ឆ្នាំ​មក​ហើយ។

ក្លឹប​បាល់​ទាត់ Liverpool បាន​គ្រង​តំណែង​ជា​ជើង​ឯកលីក​កំពូល​របស់​ប្រទេសអង់គ្លេស បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្លឹប Crystal Palace ​កាល​ពី​យប់​ថ្ងៃពុធ និង ដោយសារ​តែក្លឹបបាល់ទាត់ Manchester City ធ្លាក់​ពិន្ទុ ដោយ​បាន​ចាញ់​ក្លឹប​បាល់​ទាត់ Chelsea។ ក្លឹប​បាល់​ទាត់ Liverpool មាន​ទម្រង់​លេង​បាន​យ៉ាងល្អ នៅ​ក្នុង​រដូវកាល​ថ្មី​នេះ ហើយ​ទទួល​បាន​ជើង​ឯក ទាំង​ដោយ​នៅ​សល់ 7 ប្រកួត ក្នុង​ដៃ។

អ្នក​គាំទ្រ​នៅ​ជាង ២៥ ប្រទេស រួម​មាន​ប្រទេស កម្ពុជា អូស្រ្តាលី ចិន ឥណ្ឌា អៀកឡង់ ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក អាច​រក​ជាវ កំប៉ុង​ដែល​ផលិតមាន​កំណត់​នេះ​បាន នៅ​តាម​ហាង​ដៃគូ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​កម្មវិធី​ប្រារព្ធ​អបអរ នឹង​បន្ត​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស្រាបៀរ​កាស៊្បែរ។

ប្រធាន​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​ភាព​ជា​ដៃគូ ជា​សកល​របស់​ក្រុមហ៊ុន​កាស៊្បែរ គឺ​កញ្ញា Louise Bach បាន​មាន​ប្រសាសន៍​ថា ពួក​យើង​ពិត​ជា​មាន​ក្តី​រំភើប ក្នុង​ការ​ប្រារព្វ និង​អបអរសារទ​រដល់​ជ័យជម្នះ​របស់ ក្លឹប​បាល់​ទាត់ Liverpool និង​រដូវកាល​ដ៏​អស្ចារ្យ​មួយ​នេះ ជាមួយ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។ តួនាទី​របស់​យើង គឺ​ធ្វើ​ឲ្យ​បាល់ទាត់​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​អ្នក​គាំទ្រ ហើយ​យើង​សង្ឃឹម​ថា កំប៉ុង​រចនា​ដ៏​ពិសេស​នេះ នឹង​ធ្វើ​ឲ្យ​ការអបអរសារទរ របស់​អ្នក​គាំទ្រ កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម។

ភាព​ជា​ដៃគូ រវាង​ក្លឹប​បាល់ទាត់ Liverpool និង​ស្រាបៀរ​កាស៊្បែរ គឺ​មាន​រយៈពេល ២៧ ឆ្នាំ​មក​ហើយ ហើយ​វា​ជា​កិច្ច​សហការ​ដ៏​យូរ​ជាង​គេ​បង្អស់ នៅ​ក្នុង​ក្របខណ្ឌ​លីក​កំពូល​របស់​ប្រទេស​អង់គ្លេស។ នៅ​ក្នុង​ឆ្នាំ​២០១៩ ស្រាបៀរ​កាស៊្បែរ បាន​ធ្វើ​ការ​ជាមួយ​នឹង​អ្នក​ផលិត​ស្រាបៀរកំពូល​ និង​អ្នក​វិទ្យាសាស្រ្ត របស់​ខ្លួន​នៅ​មណ្ឌល ស្រាវជ្រាវ ក្នុង​ទីក្រុង​ខូផិន​ហេហ្គិន ប្រទេស​ដាណាម៉ាក ដើម្បី​ផលិត​ស្រាបៀរ​ដែល​មាន​ពណ៌​ក្រហម សម្រាប់​អ្នក​គាំទ្រ​របស់​ក្លឹប​បាល់ទាត់ Liverpool ​ជា​ពិសេស។ តែម​បិទ ដប និង​ទឹក​ស្រាបៀរ ពណ៌​ក្រហម គឺ​ផលិត​ឡើង​ដើម្បី​អបអរ​ដល់​ការ​សម្រេច​ដ៏​ល្បី​មួយ​របស់​លោក Bill Shankly ក្នុងការ​ផ្លាស់​ប្តូរ​ពណ៌​របស់​ក្លឹប​ទៅ​ជា​ពណ៌ក្រហម ដោយ​លោក​គិត​ថា ក្លឹប​ពណ៌​ក្រហម គឺ​ជា​ក្លឹប​ដែល​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ។

សូម​ចូល​ទៅ​កាន់ www.carlsberg.com ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​លើ​ភាព​ជា​ដៃ​គូ​រវាង​ស្រាបៀរ​កាស៊្បែរ និង​ក្លឹប​បាល់​ទាត់ Liverpool៕

ណារីតា

មតិយោបល់