• 2020-06-26 03:57:38
  • បាល់ទាត់

Lampard៖ សម្រាប់​ខ្ញុំ Man City ជា​ក្រុម​ល្អ​បំផុត

  • 2020-06-26 03:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី Chelsea ឈ្នះ Man City ២-១ ក្នុង​ទឹកដី​ខ្លួន​ក្ដី ប៉ុន្តែ Frank Lampard នៅ​តែ​ចាត់​ទុក​ក្រុម​របស់​ Pep Guardiola ជា​ក្រុម​ខ្លាំង​បំផុត​មួយនៅ​អង់គ្លេស។

អ្នកចាត់ការ Lampard បញ្ជាក់​ប្រាប់ BT Sport ក្រោយ​ចប់​ការប្រកួត​ថា ៖«ពេល​អ្នក​លេង​ប្រជែង​ជាមួយក្រុម​ ដែលមាន​គុុណភាពដូច Manchester City ពោលគឺបើនិយាយជាលក្ខណៈបុគ្គល ដែលពួកគេ​ត្រូវ​បាន​បង្ហាត់ និងតាមរបៀបនៃការលេង គឺសម្រាប់​ខ្ញុំ Man City ជា​ក្រុម​ល្អ​បំផុត។ វាតានតឹង ដូច្នេះ​គឺ​ល្អល្អ​មើល​ណាស់»។

យ៉ាងណាបន្ទាប់ពី​ប្រកួតដ៏តានតឹងកាលពីយប់មិញ អតីតខ្សែបម្រើ​របស់​ក្រុម​តោខៀវ Chelsea បានបង្ហាញអារម្មណ៍សប្បាយ​ចិត្ត ដ្បិត​ទទួលបានជ័យជម្នះ ២-១ លើក្រុមខ្លាំង City ក្រោយ​ខ្សែការពារ Fernandinho ទទួលបានកាតក្រហម ត្រូវបណ្ដេញចេញពីទីលាននៅនាទី៧៨។ ពីរគ្រាប់​របស់ Chelsea រកបានដោយកីឡាក Pulisic នៅនាទី៣៦ Willian នៅនាទី៧៧ ចំណែក City រកបានដោយខ្សែបម្រើប៊ែលហ្ស៊ិក Kevin De Bruyne នៅនាទី៥៥។

ជ័យជម្នះក្នុងទឹកដី Stamford Bridge លើក្រុមមេឃខៀវ ក៏ជាចំណែកមួយជួយសម្រេចបំណងឱ្យក្រុម Liverpool លើកពានលីគកំពូលអង់គ្លេសជាលើកដំបូង បន្ទាប់ខកខានស្គាល់ជាតិអស់រយៈពេល ៣០ឆ្នាំ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់