• 2020-06-25 11:52:53
  • ព័ត៌មាន

Pedro នឹង​ចាកចេញ​ពី Chelsea ទៅ​កាន់​ក្លឹប​ធំ​អ៊ីតាលី​មួយ

  • 2020-06-25 11:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​អេស្ប៉ាញ Pedro នឹង​ចាកចេញ​ពី​ក្លឹប Chelsea ទៅ​កាន់​ក្លឹប​អ៊ីតាលី AS Roma បន្ទាប់​ពី​កុងត្រា​នៅ​រដូវ​កាល​២០១៩/២០​នេះ​ផុត​កំណត់​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

បើ​តាម​សារព័ត៌មាន 90min បាន​ឲ្យ​ដឹង​ថា Roma បាន​តាម​ចែចូវ​ Pedro ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​បណ្ដោះអាសន្ន​រយៈពេល​ខ្លី​ រហូត​ដល់​បញ្ចប់​រដូវ​កាល​នៅ​ខែ​សីហា (តាម​ពិត​កុងត្រា​នឹង​ផុត​ថ្ងៃ​ទី៣០ ខែ​មិថុនា)។

Pedro បាន​ចូល​រួម​ជាមួយ Chelsea កាល​ពី​ឆ្នាំ២០១៥ បន្ទាប់​ពី​ឈ្នះ​ពាន​ចំនួន ៥ នៅ​ក្លឹប Barcelona ហើយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ២៩គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៣៥ប្រកួត​។

យ៉ាងណាមិញ មួយ​រយៈ​ចុង​ក្រោយ​កីឡាករ​រូប​នេះ​បាន​ញាំញី​នឹង​របួស ចំ​ពេល​ដែល​ Chelsea នាំ​ចូល​កីឡាករ​ថ្មីៗ​ ២នាក់​បន្ថែម​ទៀត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់