• 2020-06-25 11:20:11
  • ព័ត៌មាន

Leeds រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ក្រោយ​ដាក់​រូប Bin Laden នៅ​កន្លែង​អ្នក​គាំទ្រ

  • 2020-06-25 11:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​លីគ​លំដាប់​ទី​២ អង់គ្លេស Leeds United រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន បន្ទាប់​ពី​ដាក់​រូប​អតីត​មេ​ភេរវកម្ម​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត Osama Bin Laden នៅ​កន្លែង​អង្គុយ​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​សៅរ៍ ពេល​ប្រកួត​រវាង​ក្លឹប​ Leeds ប៉ះ​នឹង​ក្លឹប Fulham។

ហេតុការណ៍​នេះ​កើត​ឡើង​ ក្រោយ​មាន​អ្នក​គាំទ្រ​ម្នាក់​ប្រទះ​ឃើញ​រូប​របស់​ខ្លួន​ ដាក់​ជិត​ Bin Laden។ រឿង​នេះ​ដែរ​ធ្វើ​ឲ្យ​បុរស​អ្នក​គាំទ្រ​នោះ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​អាច​​ដាក់​តាំង​រូប​នៅ​កន្លែង​ទស្សនា​បាល់ទាត់​ ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​ជាង ៣០ដុល្លារ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ ខាង​ក្លឹប​បាន​ដក​រូប​ Bin Laden ភ្លាមៗ​ ហើយ​អ្នក​នាំ​ពាក្យ​ Leeds បាន​សន្យា​ថា​នឹង​ត្រួត​ពិនិត្យ​ការ​បញ្ចូល​រូប​ឲ្យ​បាន​ដិតដល់​ជាង​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bin Laden បាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ៩/១១ នៅ​សហរដ្ឋអាមេរិក ដែល​ជា​ឧបទ្ទវហេតុ​យន្តហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១។ លោក​ត្រូវ​បាន​កងទ័ព​អាមេរិក​តាម​រក​រាប់​ឆ្នាំ​ រហូត​ដល់​ឆ្នាំ២០១១ លោក​ត្រូវ​បាន​ទាហាន​អាមេរិក​រក​ឃើញ​ និង​ប្រហារ​ជីវិត​នៅ​ប្រទេស​ប៉ាគីស្ថាន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់