• 2020-06-25 04:48:03
  • បាល់ទាត់

Kubo ​យប់មិញ​អស់​ស្ទះ ​ខ្សែ​ការពារ Real Madrid ​បិទ​ក្រពុល​មុខ​

  • 2020-06-25 04:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Takefusa Kubo ​ខ្សែ​ប្រយុទ្ធ​ជប៉ុន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Real Madrid ​នៅ​យប់មិញ​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន ​បើ​ទោះ​ជា​រូបគេ​រក​គ្រាប់​បាល់​មិន​បាន​ក៏​ដោយ។

​កីឡាករ​វ័យ​១៩​ឆ្នាំ​ដែល​ក្រុម Real Madrid ​ដាក់​ឱ្យ Mallorca ​ខ្ចី​ជើង​នេះ ​យប់មិញ​ក៏​បាន​ចូល​លេង​ទល់​ក្រុម​ដើម​របស់​ខ្លួន​ដែរ។ ​Kubo ​លេង​បាន​យ៉ាង​ល្អ ​ធ្វើ​ឱ្យ​ខ្សែ​ការពារ Real Madrid ​ក្រពុល​មុខ​តែ​ម្ដង។ ​ដោយ​សូម្បី​តែ Ramos ​ក៏​ត្រូវ​បាន​កាត​លឿង​ដោយសារ​តែ​រូបគេ​ផង​ដែរ។ ដោយ​ឡែក​ដោយសារ​តែ Kubo ​ម្នាក់​នេះ កីឡាករ Real Madrid ដល់​ទៅ​៣​នាក់​ឯ​ណោះ ទទួល​បាន​កាត​លឿង។

​កីឡាករ​ជប៉ុន ដែល​ធ្លាប់​ហាត់​នៅ​ក្រុម Barcelona ​ខាង​លើ​នេះ ​លេង​ល្អ​តាំង​ពី​ដើម​រដូវ​កាល​នេះ​មក​ហើយ។ ​លោក Zidane ​ក៏​មាន​គម្រោង​នាំ​យក​រូបគេ​ត្រលប់​មក​វិញ​នៅ​រដូវ​កាល​ក្រោយ​នេះ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់