• 2020-06-25 03:31:49
  • បាល់ទាត់

Pep ​នឹង​ទុក​ជើង​កីឡាករ​ល្អ​ៗ​ខ្លះ​ពេល​ប៉ះ Chelsea ​យប់​នេះ ​

  • 2020-06-25 03:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

​ក្រុម Manchester City ​នឹង​ត្រូវ​ប៉ះ​ក្រុម Chelsea ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​៣១​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ប្រសិន​ណា​បើ​ក្រុម Man City ​ចាញ់​ក្រុម Chelsea ​នោះ ​ក្រុម Liverpool ​ដែល​នៅ​កំពូល​តារាង ​នឹង​ក្លាយ​ជា​ជើង​ឯក​លីគ​អង់គ្លេស​តែ​ម្ដង ព្រោះ​ពួកគេ​ដាច់​ពិន្ទុ​ជាង​២០​ពិន្ទុ​ទៅ​ហើយ។ ​តែ​បើ Man City ​ឈ្នះ ​នោះ​ក្រុម Liverpool ​ត្រូវ​ការ​២​ពិន្ទុ​បន្ថែម​ទៀត​ពី​ការ​ប្រកួត​ដែល​នៅ​សល់ ទើប​អាច​ឈ្នះ​ជើង​ឯក។

​ដោយ​ឡែក​សម្រាប់​គំនិត​របស់​លោក Pep ​វិញ ​ការ​ប្រកួត​ទល់​ក្រុម Chelsea ​នៅ​យប់​នេះ ​មិន​សូវ​ជា​សំខាន់​ឡើយ។ ​លោក​ដឹង​ច្បាស់​ថា​ទោះ​ជា​ក្រុម Man City ​ឈ្នះ​នៅ​យប់​នេះ ក៏​ក្រុម Liverpool ​លើក​ពាន​នៅ​ប្រកួត​បន្ទាប់​ដដែល​ទេ ​ហើយ​ក្រុម​របស់​លោក​ក៏​នៅ​តែ​លេខ​២​ក្នុង​តារាង។ ដូច្នេះ​ហើយ ​ការ​ទុក​ជើង​កីឡាករ​ខ្លះ​ដើម្បី​លេង​ប្រកួត​នៅ FA Cup ​ទល់​ក្រុម Newcastle United ​ទើប​ជា​សំខាន់​ជាង។

អ្នក​ចាត់ការ Pep ​បាន​បង្ហើប​ទៀត​ថា ​លោក​នឹង​ទុក​កីឡាករ​ល្អ​ៗ ​ដើម្បី​ត្រៀម​លេង​ប្រកួត​សំខាន់ ជា​ជាង​ការ​ប្រកួត​ដណ្ដើម​យក​៣​ពិន្ទុ​ដែល​មិន​បាន​ធ្វើ​ឱ្យ​អ្វី​ប្រែប្រួល​នោះ​ទេ។ ​នេះ​ស​បញ្ជាក់​ថា​ទល់​ក្រុម Chelsea ​នៅ​រាត្រី​នេះ ​ជម្រើស​១១​នាក់​ដំបូង​នឹង​មាន​ការ​ប្រែប្រួល​ខ្លាំង​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់