• 2020-06-24 10:58:45
  • បាល់ទាត់

Rodriguez ប្រាប់​ពី​មូលហេតុ​ ដែល​មិន​សូវ​បាន​លេង​ញឹក​

  • 2020-06-24 10:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ James Rodriguez បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​ ម៉េច​ក៏​គេ​​លេង​បាន​តិចៗ​អញ្ចឹង​នៅ​ក្នុង​រដូវ​កាល​នេះ​ថា​ ឲ្យ​លេង​បាន​យូរ​ម៉េច​កើត​ទៅ​ បើ​គ្រូបង្គោល​របស់​គេ​មិន​ឲ្យ​លេង​ផង​។

Rodriguez បាន​និយាយ​ថា​​៖" សំនួរ​នេះ​ល្អ​ ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​។ ចម្លើយ​នោះ​គឺ​ថា​ ពេល​ដែល​អ្នក​ធ្លាប់​ឈ្នះ​ពាន​ជា​មួយ​អ្នក​ណា​ ដែល​ជិត​ដិត​នឹង​អ្នក​នោះ​ អ្នក​នឹង​ពិបាក​ណាស់​ ប្រសិន​ជា​មិន​បាន​លេង​ជា​មួយ​ពួក​គេ​។ ម៉្យាង​វិញ​ទៀត​ វា​លំបាក​ណាស់​ បើ​គ្រូ​របស់​យើង​ អត់​ឲ្យ​យើង​លេង​យូរៗ​ផង​ហ្នឹង​។"

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​ពេល​ដែល​អ្នក​លេង​បាន​តិច​ៗ នោះ​អ្នក​នឹង​យ៉ាប់​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ឲ្យ​អស់​របស់​អ្នក​ណាស់​។ ប្រសិន​បើ​អ្នក​ណា​ជា​កំពូល​កីឡាករ​ពិភពលោក​នោះ​ គេ​ប្រាកដ​ ជា​យល់​នឹង​អ្វី​ ដែល​ខ្ញុំ​និយាយ​ហើយ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប៉ុន្មាន​ខែ​មុន​កន្លង​ទៅ​នេះ​ Rodriguez ត្រូវ​បាន​ព័ត៌មាន​មួយ​ចំនួន​សង្ស័យ​ថា​​មាន​បញ្ហា​ជា​គ្រូ​បង្គោល​របស់​ខ្លួន​គឺ​លោក​ Zinedine Zidane ផង​ដែរ​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ កីឡាករ​រូប​នេះ​ បាន​បកស្រាយ​ថា​ រឿង​ទាំង​នេះ​សុទ្ធ​តែ​មិន​ពិត​ទាំង​អស់​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់